ចំនួនអ្នកបាត់បង់ជីវិតដោយសារការផ្ទុះភ្នំភ្លើងនៅប្រទេសក្វាតេម៉ាឡាបានកើនឡើងដល់៦២នាក់ហើយ
| ព័ត៌មានអន្តរជាតិ
SHARE


រូបភាពពីលើងអាកាសបានចាប់យកទំហំនៃការខូចខាតដែលបណ្តាលមកពីការផ្ទុះភ្នំភ្លើងភ្លើងក្វាតេម៉ាឡាដែលធ្វើឲ្យចំនួនអ្នកស្លាប់បន្តកើនឡើង។
ចំនួនអ្នកស្លាប់បានកើនឡើងដល់ 62 ហើយត្រូវបានគេរំពឹងថានឹងកើនឡើងខ្ពស់ជាង ពីគ្រោះមហន្តរាយលើកមុន ដែលបានធ្វើឲ្យប្រជាពលរដ្ឋនៅតាមតំបន់ភ្នំដាច់ស្រយាលមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីគេចចេញទៅរកទីសុវត្ថិភាពឡើយ។


នាយកនៃវិទ្យាស្ថានជាតិកោសល្យវិច្ច័យនៃប្រទេសក្វាតេម៉ាឡាបាននិយាយថាសាកសពចំនួន 62 ត្រូវបានរកឃើញបន្ទាប់ពីការផ្ទុះភ្នំភ្លើងនោះ។
លោក Fanuel Garcia បាននិយាយកាលពីថ្ងៃចន្ទថាមានសាកសពចំនួន 13 ប៉ុណ្ណោះ ដែលត្រូវបានកំណត់អត្តសញ្ញាណរួចហើយ។
សាកសពទាំងនោះត្រូវបានគេរកឃើញនៅក្នុងភូមិតូចៗជាច្រើននៅ Los Lotes និង El Rodeo ។


ប្រធានទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេសនេះ បាននិយាយថាចំនួនអ្នកស្លាប់មាន 33 នាក់ប៉ុន្តែបានព្រមានថាវានឹងកើនឡើងខ្ពស់ជាងនេះទៀត។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation