ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាប្រគល់សម្ភារជូនភ្ញៀវទេសចរដែលភ្លេចឬជ្រុះបាត់
| ព័ត៌មានជាតិ
SHARE

សៀមរាប៖ ក្រុមភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា រើសបានសម្ភារដែលភ្ញៀវភ្លេច ឬ ជ្រុះបាត់ រួមមាន កាបូបលុយ កាតវីសា និងប្រាក់មួយចំនួនត្រូវបានភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត ប្រគល់ជូនភ្ញៀវទេសចរ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ខណៈដែលភ្ញៀរទេសចរបានភ្លេចឬជ្រុះបាត់ អំឡុងពេលដើរទស្សនាប្រាសាទ។

អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ជារឿយៗភ្នាក់ងារទទួលទេសចរណ៍តែងតែរើសបាននូវសម្ភារឬរបស់របរ មួយចំនួនដែលភ្ញៀវទេសចរបានជ្រុះឬភ្លេចនៅតាមប្រាសាទនានា ហើយសហការជាមួយនគរបាល ការពារបេតិកភណ្ឌ នគរបាលទេសចរណ៍ក្នុងការស្វែងរកម្ចាស់សម្ភារឬរបស់របរទាំងនោះ និងតែងតែ បានប្រគល់សម្ភារឬរបស់របរទាំងនោះជូនទៅម្ចាស់ដើមវិញ។

ជាការឆ្លើយតបចំពោះសកម្មភាពទាំងនេះ ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា ក៏ដូចជានគរបាល ការពារបេតិកភណ្ឌ នគរបាលទេសចរណ៍ តែងតែទទួលបាននូវការថ្លែងអំណរគុណនិងការកោតសរសើរ យ៉ាងកក់ក្តៅពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ លើសពីនេះទៀត កាយវិការទាំងនេះក៏បាន ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនទំនុកចិត្ត និងភាពកក់ក្តៅដល់ភ្ញៀវទេសចរក្នុងអញ្ជើញមក ធ្វើដំណើរកម្សាន្តក្នុងរមណីយដ្ឋានអង្គរ។

សូមបញ្ជាក់ថា ភ្នាក់ងារទេសចរណ៍ មានតួនាទីសំខាន់ក្នុងការផ្តល់នូវព័ត៌មានអំពីសេវាកម្ម ទេសចរណ៍ ដល់ភ្ញៀវទេសចរ ពន្យល់ណែនាំឱ្យភ្ញៀវទេសចរឲ្យគោរពនិងប្រតិបត្តិតាមក្រមប្រតិបត្តិអង្គរ ជួយសង្គ្រោះ និងដោះស្រាយនូវបញ្ហាផ្សេងៗដែលអាចកើតឡើងជាយថាហេតុចំពោះភ្ញៀវទេសចរក្នុងដំណើរទស្សនារមណីយដ្ឋានអង្គរ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation