សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ នឹងត្រូវរដ្ឋសភាអនុម័តនៅថ្ងៃទី ៤ វិច្ឆិកា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភាជាតិនៅព្រឹកថ្ងៃ ពុធ ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៩ នេះ បានដឹកនាំប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា មានប្រសាសន៍ឲ្យដឹងថា របៀប វារៈប្រជុំនៅថ្ងៃនេះ រួមមាន៖

១.ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការ គ្រប់គ្រងឆ្នាំ២០២០ ។

២. ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ ការគ្រប់គ្រងឆ្នាំ ២០១៨ ។

៣.ការពិនិត្យសំណើសុំបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី ៣ នីតិកាលទី ៦ នូវ ៖

៣.១-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឲ្យព្រះ រាជាណាចក្រកម្ពុជាចូលជា សមាជិក នៃ កិច្ច ព្រមព្រៀងក្របខ័ណ្ឌស្តីពីការបង្កើតសម្ព័ន្ធភាព ថាមពលព្រះអាទិត្យអន្តរជាតិ ។

៣.២-សេចក្តីព្រាងច្បាប់ស្តីពីច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមលើ សន្ធិសញ្ញាកំណត់ ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជា ណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ។

៤. ការពិនិត្យសេចក្តីព្រាងរបៀបវារៈទី៨ ទី៩ ទី១០ ទី១១ ទី១២ និងការបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី ៣ នីតិកាលទី ៦ ។

គណៈកម្មាធិការអចិន្ត្រៃយ៏រដ្ឋសភា បានកំណត់យកថ្ងៃទី៤ខែវិច្ឆិកា ឆ្នាំ២០១៩ បើកសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៦នៃរដ្ឋសភា៕ដោយ៖វង្ស សុភ័ក្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation