ជនពិការខេត្តកោះកុងកាន់តែមានក្តីសង្ឃឹមក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ខណៈដែលសមាគមន៍ជនពិការអន្តរជាតិទីក្រុងបាងកកសន្យាឧបត្ថមរទេះកង់បីជូន ជាបន្តបន្ទាប់
| ព័ត៌មានជាតិ
SHARE

ខេត្តកោះកុង៖ លោក សារិឆ័យ សាប់សារិ ប្រធានសមាគមជនពិការអន្តរជាតិក្រុងបាងកកបានថ្លែងថា រាល់ការធ្វើដំណើររបស់ជនពិការតែងតែត្រូវនូវឧបករណ៍ជំនួយជានិច្ច។

ការបញ្ជាក់បែបនេះធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសនាំយករទេះជនពិការចំនួន៣០គ្រឿងត្រូវប្រគល់ជូនលោក ផៃធូន ផ្លាមកេសន អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង ទទួលយកចែកបន្តជួយដល់ជនពិការនៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

លោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្តកោះកុង បានប្រាប់CNC ដឹងនៅថ្ងៃទី២៨ មិនា២០១៩ថា
នេះជាលើកដំបូងហើយដែលរដ្ឋបាលខេត្តកោះកុងបានរៀបចំពិធីទទួលអំណោយមនុស្សធម៌រទេះជនពិការពីខាងសមាគមជនពិការអន្តរជាតិទីក្រុងបាងកកដើម្បីចែកជូនដល់បងប្អូនជនពិការយើងមានភាពងាយស្រួលក្នុងការប្រើប្រាស់ជាប្រយោជន៍ពិសេសគឺមានភាពងាយស្រួលក្នុងការរស់នៅប្រចាំថ្ងៃហើយនេះក៏ជាទឹកចិត្តមនុស្សធម៌រវាងប្រទេសជិតខាង(កម្ពុជា.ថៃ)ដែលតែងតែមានទំនាក់ទំនងល្អលើគ្រប់វិស័យ។ហើយក្នុងនាមរដ្ឋបាលខេត្តកោះកុង ក៏ដូចជាបងប្អូនជនពិការនៅទូទាំងខេត្តកោះកុងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមន៍ជនពិការអន្តរជាតិទីក្រុងបាងកកដែលមានទឹកចិត្តសប្បុរសធម៍ក្នុងការនាំយកមកនូវអំណោយជាសម្ភារៈដើម្បីប្រគល់ជូនបងប្អូនជនពិការក្នុងខេត្តកោះកុង ហើយរដ្ឋបាលខេត្តកោះកុង រំពឹងថា យើងនឹងទទួលបានការឧបត្ថម្ភយ៉ាងដូច្នេះបន្ថែមទៀត តាមការសន្យារបស់សមាគមន៍នេះ។

បើតាមប្រសាសន៍លើកឡើង របស់លោក សារិឆ័យ ស័ព្យសារិ ប្រធានសមាគមជនពិការអន្តរជាតិទីក្រុងបាងកកបានអោយថា រយៈពេលជាង១៧ឆ្នាំមកហើយដែលខាងសមាគមអន្តរជាតិក្រុងបាងកកបានផ្ដល់នូវរទេះរុញប្រមាណជាង៣០០០គ្រឿងដែលខាងសមាគមលោកបានរៀបចំគម្រោងប្រើប្រាស់សំរាមកែច្នៃបានជាថវិកាដើម្បីផលិតជារទេះជនពិការនេះ ក្នុងគោលបំណងចូលរួមលើកកម្ពស់ជីវភាពរស់នៅដល់ជនពិការគ្រប់រូបដែលមានកាយសម្បទាមិនគ្រប់គ្រាន់អោយមានភាពប្រសើរឡើងមានសមត្ថភាពដូចមនុស្សដទៃដែរ៕ អត្ថបទ៖តាំង ស៊ុននី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation