ឃ្លាំងស្បែកជើងរបស់រោងចក្រជ៊ូហួយក្នុងស្រុកជើងព្រៃឆាបឆេះទាំងស្រុង តែសំណាងកើតមុនម៉ោងកម្មករចូលធ្វើការ
| ព័ត៌មានជាតិ
SHARE

ឃ្លាំងសម្ភារដែលបម្រើឲ្យចង្វាក់ផលិតកម្មដេរស្បែកជើងរបស់រោងចក្រជ៊ូហួយ ស្ថិតនៅក្នុងភូមិគោករវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាមបានទទួលរងការឆាបឆេះទាំងស្រុងកាលពីវេលាម៉ោង៦ជាងព្រឹកថ្ងៃទី២៨មីនានេះ ហើយការឆាបឆេះ គឺបានចាប់ផ្តើមមុនពេលកម្មករ កម្មការិនីមិនទាន់ដល់ម៉ោងចូលធ្វើការ ដូចនេះមិនមានប៉ះពាល់អាយុជីវិត ឫរងរបួស ទៅដល់កម្មករទេ។

បើតាមប្រភពព័ត៌មានពីមន្ត្រីព័ត៌មានប្រចាំស្រុកជើងព្រៃបានឲ្យដឹងថាក្រោយពេលមានហេតុការណ៍នេះភ្លាម សង្កេតឃើញមាន រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការខេត្ត រថយន្តពន្លត់អគ្គិភ័យស្រុកជើងព្រៃ និងស្រុកនៅជាប់គ្នាបានបញ្ជូនទៅកាន់រោងចក្រនេះ ភ្លាមៗដើម្បីធ្វើការជួយអន្តរាគមន៍ពន្លត់ ហើយនៅក្នុងរយៈពេលប្រមាណ២ម៉ោងបន្ទាប់គឺអគ្គិភ័យនេះបានរលត់ទៅវិញ ប៉ុន្តែសម្ភារ ដូចជាអេប៊ុង កាវបិទស្បែកជើង តុ និងសម្ភារផ្សេងៗទៀតបានឆេះអស់។

ពាក់ព័ន្ធទៅនឹងការឆេះឃ្លាំងក្នុងរោងចក្រជ៊ូហួយ ស្ថិតនៅក្នុងភូមិគោករវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម គឺមិនទាន់ធ្វើការវាយតម្លៃពីទំហំខូចខាត និងមូលហេតុនៅឡើយទេ ដោយគណៈកម្មការចម្រុះអធិការស្រុក និងអ្នកពាក់ព័ន្ធ កំពុងធ្វើការស្រាវជ្រាវបន្តទៀត ប៉ុន្តែបើតាមប្រភពព័ត៌មានមិនច្បាស់ការណ៍គឺអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

គួរបញ្ជាក់ថានៅល្ងាចម្សិលមិញនេះស្ថិតនៅក្នុងភូមិទួលរការ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក៏មានករណី គ្រោះអគ្គិភ័យមួយបានកើតឡើងបណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន៧ខ្នងដោយផ្តើមចេញពីការដាំបាយដោយចង្ក្រានហ្គាស និងបានផ្ទុះបង្កជាការឆាបឆេះផងដែរ។

គួររំលឹកថាសម្រាប់ខេត្តកំពង់ចាមកាលពីថ្ងៃ១៩មីនាកន្លងទៅនេះរដ្ឋបាលខេត្តកំពង់ចាមក្នុងនាមឯកឧត្តម គួច ចំរើន ក៏បានរៀបចំទិវាជាតិយល់ដឹងពីវិធីបង្ការ និងពន្លត់អគ្គិភ័យលើកទី៣ ហើយក៏បានផ្តាំផ្ញើរចែករំលែកនូវចំណេះដឹងក្នុងការសង្គ្រោះ បឋមវីធីបង្ការ និងពន្លត់អគ្គិភ័យដល់ប្រជាជនក្នុងមូលដ្ឋានខ្លួន ឲ្យបានទូលំទូលាយដើម្បីបញ្ជៀសពីគ្រោះអគ្គិភ័យ ដោយថាហេតុ៕ ដោយ៖ហ៊ាង ថាច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation