សម្តេចតេជោ ៖ បច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានបង្កើតការងារធ្វើជូនប្រជាពលរដ្ឋបានយ៉ាងច្រើនក្នុងអត្រា ៩៩.៣ភាគរយនៃកំលាំងពលកម្មសរុបប្រមាណ១០លាននាក់់
| ព័ត៌មានជាតិ
SHARE

ថ្លែងនៅក្នុងពីធីអបអរសាទរខួប១០០ឆ្នាំថ្ងៃកំណើតអង្គការ ILO និងខួប ៥០ឆ្នាំដែលកម្ពុជាក្លាយជាសមាជិក ILOនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមាប្រសាសន៍ថា តាមរយះគោលនយោបាយរបបសន្តិសុខសង្គម មានគ្រឹះស្ថាន សហគ្រាសជាង១ម៉ឺនជាសមាជិក និងមន្រ្តីរាជការជាង១លាននាក់ទទួលបានសេវាសង្គមនេះ។

សម្តេចតេជោ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានបង្កើតការងារធ្វើជូនប្រជាពលរដ្ឋបានយ៉ាងច្រើនក្នុងអត្រា ៩៩.៣ភាគរយនៃកំលាំងពលកម្មសរុបប្រមាណ១០លាននាក់់។

សម្តេចតេជោ បានបន្តថា កម្មករនិយោជិកសេដ្ឋកិច្ចក្នុងប្រព័ន្ធជិតមួយលានប្រាំសែននាក់ កម្មករនយោជិកក្រៅប្រព័ន្ធជិត២លាន៤សែននាក់ វិស័យកសិកម្មជាង៤លាននាក់ ពលករធ្វើការនៅក្រៅប្រទេសចំនួន១លាន២សែននាក់ និងមន្រ្តីសាធារណះចំនួនប្រមាណជាង៥០ម៉ឺននាក់។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៏ថា តាមរយះការចុះជួបដោយផ្ទាល់ជាមួយកម្មករសម្តេចបានឃើញ និងជួបបញ្ហាមួយចំនួនរបស់កម្មករ ហើយក៏បានដោះស្រាយបញ្ហាទាំងនោះ។

នៅក្នុងឪកាសនេះសម្តេចតេជោ មានប្រសាសន៏សង្ឃឹមថា តាមរយះកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងអង្កការអន្តរជាតិខាងការងារ ILO និងអ្នកពាក់ព័ន្ធ នឹងសំរេចបានការងារសំខាន់ៗជាបន្តទៀត។

សូមជំរាបថា អង្គការអន្តរជាតិខាងការងារ គឺជាទីភ្នាក់ងារត្រីភាគីឯកទេសផ្នែកពិភពការងារនៃអង្គការសហប្រជាជាតិ ដែលត្រូវបានបង្កើតនៅឆ្នាំ១៩១៩ ដើម្បីកំណត់បទដ្ឋានការងារ និងរៀបចំគោលនយោបាយនានាក្នុងគោលបំណងបង្កើនយុត្តិធម៌សង្គម និងលើកកម្ពស់ការងារសមរម្យសម្រាប់ស្ត្រី និងបុរស។
តាមរយះគោលនយោបាយរបស់រាជរដ្ឋាភិបាលបានផ្តល់អត្ថប្រយោជន៏ដល់កម្មករនិយោជិកជាច្រើន ធ្វើអោយកម្មករមានជីវភាពសមរម្យ។អត្ថបទ ៖ ហ៊ន សុភ័ក្រ
រូបភាព ៖ អេង សុគុណ និង លឹមមុនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation