នៅថ្ងៃនេះគណ:កម្មាធិការអាយស៊ីស៊ី-អង្គរបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣០
| ព័ត៌មានជាតិ
SHARE

(សៀមរាប) ៖ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨នេះ នាសាលសន្និសីទអង្គរ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា អាយស៊ីស៊ី-អង្គរ នឹងបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣០របស់ខ្លួន ដែលនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី០៥និងទី០៦ ខែមិថុនា ឆ្នាំ២០១៨ ។

អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា កិច្ចប្រជុំអាយស៊ីស៊ី-អង្គរ នឹងប្រារព្ធឡើងក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា រួមជាមួយសហប្រធានទាំងពីរ គឺលោក Guillaume NARJOLLET ទីប្រឹក្សាផ្នែកសហប្រតិបត្តិការនិងកិច្ចការវប្បធម៌ នៃស្ថានទូតបារាំងប្រចាំកម្ពុជា និងលោក Kenichi BESSHO អនុប្រធានបេសកម្មនៃស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា ដោយរបៀបវារៈនៃកិច្ចប្រជុំលើកទី ៣០នេះ នឹងផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនដូចជា តាមដានរបាយការណ៍នៃការងារអភិរក្ស ជួសជុល និងការងារស្រាវជ្រាវ ការអភិវឌ្ឍដោយចីរភាព ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលបានពីការផ្តល់អនុសាសន៍នៅក្នុងកិច្ចប្រជុំពេញអង្គពីឆ្នាំ២០១៧ និងឆ្នាំកន្លងមក។

សូមជំរាបថា គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ(ICC-Angkor) បានបង្កើតឡើងនៅឆ្នាំ១៩៩៣ ក្រោយសនិ្នសីទអន្តរជាតិលើកទី១ស្តីពីអង្គរនៅទីក្រុងតូក្យូ ប្រទេសជប៉ុន តាមសំណូមពររបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ពេលទទួលចុះអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ការបង្កើតយន្តការអន្តរជាតិ ICC សម្រាប់អង្គរ ជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌទាំង៥ ដែលតម្រូវឱ្យអាជ្ញាធរកម្ពុជាបំពេញក្នុងរយៈពេល៣ឆ្នាំ (១៩៩៣-១៩៩៦)។ សមាជិកនៃអាយស៊ីស៊ី (ICC) មានចំនួន៣៧ប្រទេស មកពីទ្វីប៥ និងមានអង្គការអន្តរជាតិចំនួន១៣ទៀតចូលរួមជាសមាជិកដែរ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation