សម្តេចតេជោ បន្តអំពាវនាវឲ្យពលរដ្ឋអត់ធ្មត់ចំពោះកង្វះខាតអគ្គិសនី ខណៈរដ្ឋាភិបាលកំពុងដោះស្រាយ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នារសៀលថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា សម្តេចបានចុះហត្ថលេខាលើលិខិតមួយចំនួនក្នុងការទទួលទិញថាមពលអគ្គិសនីបន្ថែមពីប្រទេសថៃប្រមាណ ១០០មេហ្គាវ៉ាត់ ,ប្រទេសឡាវ និង ប្រទេសវៀតណាម ចន្លោះពី ៥០-១០០ មេហ្គាវ៉ាត់ ដើម្បីយកមកផ្គត់ផ្គង់ក្នុងទីក្រុងភ្នំពេញ ដែលពេលនេះ យើងកំពុងតែខ្វះខាតភ្លើងប្រើប្រាស់ប្រមាណជាង ៤០០ មេហ្គាវ៉ាត់។ 

តាមគម្រោង នៅថ្ងៃស្អែក ថ្ងៃទី ២៨ មីនា សម្តេចតេជោ នឹងជួបជាមួយគណប្រតិភូមកពីប្រទេសតួគី ដើម្បីចរចារក្នុងការនាំនាវាផ្ទុកម៉ាស៊ីភ្លើងដើរដោយប្រេងខ្មៅចូលមកកាន់រាជធានីភ្នំពេញ ដែលអាចផ្តល់ថាម ពលអគ្គិសនីបានប្រមាណ ២០០មេហ្គាវ៉ាត់ សម្រាប់ផ្គត់ផ្គង់ភ្លើងរយៈពេល ៣ឆ្នាំ ទម្រាំយើងមានអគ្គីសនីគ្រប់គ្រាន់ប្រើប្រាស់ឡើងវិញ។

សម្តេចតេជោនៅលើទំព័រហ្វេសប៊ុកផ្លូវការយ៉ាងដូច្នេះថា << តាមពិតទៅយើងបានកសាងវារីអគ្គីសនីមួយចំនួនហើយ ប៉ុន្តែដោយសារឆ្នាំនេះមានគ្រោះរាំងស្ងួត ទើបធ្វើឲ្យខ្វះខាតទឹកផ្តល់ឲ្យទំនប់វារីអគ្គិសនី ទើបយើងជួបប្រទះបញ្ហានេះតែម្តង។ ទន្ទឹមនឹងនេះដែរ គឺ ដោយសារវិស័យសំណង់របស់យើងបានកើនឡើងប្រមាណ ៧០០% បើប្រៀបធៀបនៅខែ មករា និងកុម្ភៈ ឆ្នាំ២០១៨។ >>

ស្របគ្នានឹងដំណោះស្រាយជាបន្តបន្ទាប់នេះ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សុំអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តាយោគយល់ ប្រសិនបើមានការដាច់ភ្លើង។ សម្តេចតេជោ បានអំពាវនាវដល់អាជីវករលក់ម៉ាស៊ីនភ្លើង សុំកុំដំឡើងថ្លៃខ្ពស់ពេក ដើម្បីសម្រួលដល់ការប្រើប្រាស់ភ្លើងរបស់ប្រជាពលរដ្ឋយើង៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation