ពិធីអុំទូកផ្កាចារ នៅខេត្តព្រះសីហនុឆ្នាំនេះនឹងរៀបចំក្នុងទ្រង់ទ្រាយធំជាងរាល់ឆ្នាំ
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំពិធីអុំទូកផ្កាចារ នៅថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ២:០០នាទីរសៀល នៅអាងទឹកព្រៃនប់ (វត្តព្រៃនប់)ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់នៅសេចក្តីជូនដំណឹងថា ពិធីអុំទូកផ្កាចារ ឆ្នាំនេះ នឹងរៀបចំឱ្យមាន ភាពអធិកអធម ព្រមទាំងមានលក្ខណៈធំជាងឆ្នាំមុន អមដោយកម្មវិធីកម្សាន្តសប្បាយដទៃទៀត ដូចជា ការលេងល្បែងប្រជាប្រិយ ការបង្ហោះគោម ការបណ្តែតប្រទីប ការបាញ់កាំជ្រួច និងការប្រគំតន្រ្តីសម័យ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក ឆ្នាំ២០១៩ និង ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ។

តាមរយៈការប្រកាសពីការរៀបចំពិធីពិធីអុំទូកផ្កាចារ នេះ រដ្ឋបាលខេត្តព្រះសីហនុ បានគោរពអញ្ជើញ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ាលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋជ្រាប និងអញ្ជើញចូលរួមពិធីខាងលើឱ្យបានច្រើនកុះករ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation