ទូកង៣០ប្រណាំងដណ្តើមពានរង្វាន់រដ្ឋបាលខេត្តពោធិ៍សាត់រៀបចំឡើងដោយឯកឧត្តម ម៉ៅ ធនិន
| ព័ត៌មានជាតិ
SHARE

ពោធិ៍សាត់៖ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុក ឆ្នាំនេះ រដ្ឋបាលខេត្តពោធិ៍សាត់ដឹកនាំដោយឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណអភិបាលខេត្ត បានរៀបចំពិធីប្រណាំងទូកងក្នុងស្ទឹងពោធិ៍សាត់ ។

លោក ឃុន ឧសភា នាយករដ្ឋបាលសាលាខេត្តពោធិ៍សាត់បានឲ្យដឹងថា ឆ្នាំនេះមានទូកងរមកពីមន្ទីរ អង្គភាពនានាជុំវិញខេត្តនិងវត្តអារាមចំនួន៣០ទូកចូលរួមប្រកួតប្រជែងដណ្តើមពានរង្វាន់ជ័យលាភីរដ្ឋបាលខេត្ត ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី៧ ដល់ ៨ខែវិច្ឆិកា ខាងមុខនេះ។

នាយករដ្ឋបាលសាលាខេត្តពោធិ៍សាត់បានឲ្យដឹងផងដែរថា ឆ្នាំនេះមានទូកងចូលរួមប្រកួតកើនចំនួន
៤ទូកបើប្រៀបធៀបកាលពីឆ្នាំទៅ។ ស្របគ្នានៃពិធីប្រណាំងទូកងរយៈពេល២ថ្ងែនេះ អ្វីដែលរឹតតែពិសេសនោះ គឺនៅពេលរាត្រី នឹងមានរប្រគំតន្ត្រីសម័យនៅលើបុរីវប្បធម៌កោះសំពៅមាស ដើម្បីបង្កបរិយាកាសជូនបងប្អូនប្រជាពលរដ្ឋសប្បាយរីរាយ។

លោក ឃុន ឧសភាបានបន្តថា គោលបំណងនៃការបង្កើតឲ្យមានពិធីប្រណាំងទូកងរ នេះ គឺមានចំនួន ៣ធំៗគឺ ៖
១.ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុក ដែលប្រារព្ធឡើង នៅរាជធានីភ្នំពេញដើម្បីរំលឹកដល់កងទ័ពជើងទឹកដែលបានយកជ័យជំនះលើពួកសត្រូវ(ប្រវត្តិសាស្ត្រ)។

២.ដើម្បីបង្កបរិកាសជូនប្រជាពលរដ្ឋបានសប្បាយរីករាយនិងរួមគ្នាថែរក្សាការពារតម្លៃវប្បធម៌។

៣.ដើម្បីលើកកម្ពស់សោភណភាពទីក្រុងនិងទាក់ទាញភ្លៀវទេសចរមកកម្សាន្តនៅលើទឹកដីខេត្តពោធិ៍សាត់ឲ្យបានច្រើនសំដៅលើកកម្ពស់កំណើនជីវភាពប្រជាពលរដ្ឋក្នុងខេត្តផងដែរ៕ ដោយ៖សេង ប៊ុនធឿន


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation