រដ្ឋមន្ត្រីសុខាភិបាល ចាត់ទុកការសាងសង់ «អគារមជ្ឈមណ្ឌលពហុឯកទេស» នៅមន្ទីរពេទ្យកាល់ម៉ែត មានសារៈសំខាន់ ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ ​នៅក្នុងឱកាសអញ្ជើញត្រួតពិនិត្យ ដំណើរការសាងសង់ «អគារមជ្ឈមណ្ឌលពហុឯកទេស» នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី២៨ ខែតុលានេះ, ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ការសាងសង់បន្ថែម នៃសំណង់អគារនេះ គឺពិតជាមានសារៈសំខាន់ណាស់ ស្របតាមតម្រូវការចាំបាច់ ក្នុងការព្យាបាលជំងឺ ប្រកបដោយគុណភាព និងប្រសិទ្ធភាព របស់ប្រជាពលរដ្ឋ និងស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ លើប្រជាពលរដ្ឋ ដោយមិនទុកឲ្យអ្នកណាម្នាក់ មិនបានទទួលការថែទាំ សុខភាពនោះឡើយ។

ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា ការសាងសង់អគារថ្មីនេះឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ សេវាសុខាភិបាល ដែលបន្តកើនឡើង ជាលំដាប់ពីមួយឆ្នាំ ទៅមួយឆ្នាំ ដែលបង្ហាញតាមរយៈសកម្មភាពប្រចាំថ្ងៃ នៃមន្ទីរពេទ្យ ទាំងផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសម្រាកពេទ្យ គ្រប់ឯកទេសនិងជំនាញ ការពិនិត្យនៅមន្ទីរពិសោធន៍ និងផ្នែករូបភាពវេជ្ជសាស្ត្រ។

សូមរំលឹកថា អគារមជ្ឈមណ្ឌលពហុឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត បានចាប់ផ្តើមសាងសង់ កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៨ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ នៅឆ្នាំ២០២២ខាងមុខ។ អគារទំនើបថ្មីមួយបន្ថែមទៀតនេះ នឹងបំពាក់នូវបច្ចេកវិទ្យា វេជ្ជសាស្ត្រឈានមុខ ដែលប្រមូលផ្តុំទៅដោយ ឯកទេសវេជ្ជសាស្ត្រ និងសល្យ សាស្ត្រសំខាន់ៗទាំងអស់រួមទាំង ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកប្រពោធនកម្មពហុឯកទេសទំនើប។

អគារមជ្ឈមណ្ឌលពហុឯកទេសនេះ ក៏ជាមជ្ឈមណ្ឌលបណ្តុះបណ្តាល ធនធានមនុស្សកម្រិតឯកទេស និងស្រាវជ្រាវ ដែលជាត្រីវិស័យ ដើម្បីវិភាគ និងកំណត់គោលនយោបាយ វិស័យមន្ទីរពេទ្យ សម្រាប់អនាគតកាន់តែ ប្រសើរជាលំដាប់៕ អត្ថបទ ៖ សន ពិសិដ្ឋ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation