ឯកឧត្ដម ហង់ជួន ណារ៉ុន ៖ "ការអប់រំបែបឌីជីថល មិនមែនផ្ដោតតែ លើបច្ចេកវិទ្យាប៉ុណ្ណោះទេ តែទាមទារជំនាញ ទន់ផ្សេងៗផងដែរ"
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្នុងគោលដៅបង្កើនការអប់រំបែបឌីជីថល ដែលជាផ្នែកមួយនៃការត្រៀមខ្លួនឆ្ពោះទៅរក គោលដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានសេដ្ឋកិច្ចបែបឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយក្រុមហ៊ុន Facebook ដើម្បីរៀបចំសិក្ខាពិគ្រោះយោបល់ស្ដីពី "ការអភិវឌ្ឍគោលនយោបាយអក្ខរកម្មឌីជីថល" ជាលើកដំបូង ដែលគោលនយោបាយនេះ គ្រោងនឹងបង្កើតឡើងដើម្បីផ្ដល់នូវទិសដៅយុទ្ធសាស្ត្រ ដើម្បីឈានទៅសម្រេចបានតាមផែនការការងារ និងធ្វើជាគោលការណ៍សម្រាប់ស្ថាប័នរដ្ឋ ព្រមទាំងដៃគូពាក់ព័ន្ធ ក្នុងការជំរុញអក្ខរកម្មឌីជីថល លើយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព។

គោលនយោបាយអក្ខរកម្មឌីជីថល នឹងក្លាយជាផែនទីបង្ហាញផ្លូវមួយសម្រាប់ក្រសួងអនុវត្ត និងសម្រេច ឲ្យបានក្នុងរយៈពេល១០ឆ្នាំខាងមុខ។ ដើម្បីបង្កើតគោលនយោបាយនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតក្រុមការងារដែលមានគោលដៅ៖

- ជួបជុំជាមួយស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីធ្វើការណែនាំក្រុមការងារ អភិវឌ្ឍគោលនយោបាយអក្ខរកម្មឌីជីថល ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន Facebook។

- ធ្វើបទបង្ហាញអំពីវិធីសាស្ត្រ និងផែនការការងារសម្រាប់ការអភិវឌ្ឍគោលនយោបាយអក្ខរកម្មឌីជីថល
- ពិភាក្សាពិគ្រោះយោបល់ និងប្រមូលនូវធាតុចូលសំខាន់នានាពីសំណាក់សិក្ខាកាមដែលចូលរួម។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជា អធិបតីភាពក្នុងសិក្ខានេះ ព្រមទាំងបានមានប្រសាសន៍ថា "ការអប់រំបែបឌីជីថល មិនមែនផ្ដោតតែ លើបច្ចេកវិទ្យាប៉ុណ្ណោះទេ តែទាមទារជំនាញទន់ផ្សេងៗផងដែរ"។

រដ្ឋមន្ត្រីក្រសួងអប់រំ ក៏មានប្រសាសន៍ថាផងដែរថា សិក្ខាសាលានេះ មិនត្រឹមតែដើម្បីផ្សព្វផ្សាយពីការ ចាប់ផ្ដើមធ្វើសេចក្ដីព្រាងប៉ុណ្ណោះទេ ថែមទាំងដើម្បីប្រមូលផ្ដុំមតិយោបល់ជាធាតុចូលពីសំណាក់អ្នក ចូលរួមផងដែរ។

សូមជម្រាបថា កម្មវិធីនេះក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ក្រសួងស្ថាប័នរដ្ឋាភិបាល ក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ក្រុមហ៊ុនឯកជនជាដើម ដើម្បីពិភាក្សាផ្ដល់ធាតុចូល ដើម្បីធ្វើសេចក្តី ព្រាងគោលនយោបាយអក្ខរកម្មឌីជីថលនៅកម្ពុជា៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation