កឋិនដែលផ្តួចផ្តើមរួមគ្នាដោយតំណាងរាស្ត្រនិង អភិបាលខេត្តស្ទឹងត្រែង បានបច្ច័យ ១២៥លានរៀល
| ព័ត៌មានជាតិ
SHARE

ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃនេះ ឯកឧត្តម ឡួយ សុផាត តំណាងរាស្ត្រមណ្ឌលខេត្តស្ទឹងត្រែង និងក្រុមគ្រួសារ-ឯកឧត្តមម៉ុម សារឿន អភិបាលខេត្ត និងក្រុមគ្រួសារ-ព្រមទាំងមន្ត្រីរាជការនៃមន្ទីរ អង្គភាពនានាជុំវិញខេត្តបានផ្តួចផ្តើមធ្វើបុណ្យកឋិនដង្ហែទៅកាន់វត្ត ជោតិញ្ញាណារាម (ហៅវត្តគីឡូ៨) ក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដើម្បីវេរប្រគេនដល់ព្រះសង្ឃ គង់ចាំព្រះវស្សា អស់ត្រីមាសគឺចំនួនបីខែនៅក្នុងពទ្ធសីមានោះ។

ឯកឧត្តមឡួយ សុផាត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងឯកឧត្តមម៉ុមសារឿន និងលោកជំទាវ ព្រមទាំងក្រុមក្រួសារ តែងតែបានចូលរួមចំណែកកសាងសមិទ្ធផល និងការអភិវឌ្ឍនានា នាទឹកដី នៃខេត្តស្ទឹងត្រែងជាបន្តបន្ទាប់ទាំងក្នុងផ្លូវពុទ្ធចក្រនិងអាណាចក្រ ដូចជាផ្លូវ ស្ពាន សាលារៀន មណ្ឌលសុខភាព វត្តអារាម និងសមិទ្ធិផលជាច្រើនផ្សេងទៀត ដែលធ្វើអោយខេត្តស្ទឹវត្រែង មានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃឥតឈបើឈរ។

ក្នុងឱកាសជួបជុំគ្នាដ៏ប្រពៃថ្លៃថ្លានៅរសៀថ្ងៃនេះ នៅគេហដ្ឋានឯកឧត្តមតំណាងរាស្ត្រ មានរៀបចំ ពិធីនមស្សការព្រះរតនត្រ័យ សមាទាននិច្ចសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែង ព្រះធម៌ទេសនា ដើម្បីផ្តល់ឱវាទ និងពរសព្វសាធុការជូនដល់សម្តេច ទ្រង់ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី សប្បុរជន និងពុទ្ធបរិស័ទ ព្រមទាំងមហាគ្រួសាររបស់ឯកឧត្តមទាំងអស់ ដែលបានអញ្ញើញចូលរួមចាប់មគ្គផលតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន។

កឋិនទាន គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាមួយ ដែលប្រជាជនខ្មែរចាប់ផ្ដើមធ្វើបន្ទាប់ពី បុណ្យចេញវស្សា។ បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃទី១៥កើត ខែកត្តិក គឺពុំមានវត្ដណាមួយត្រូវបានខកខានឡើយ។

តាមឱវាទរបស់ព្រះសាម្មាសម្ពុទ្ធបានបញ្ជាក់ថា បុណ្យឋានទានខុសប្លែកពីបុណ្យដទៃទៀត ត្រង់ថា អ្នកធ្វើក៏បានអានិសង្ស ហើយភិក្ខុសង្ឃទទួលកឋិន ក៏បានអានិសង្ស។

សូមបញ្ជាក់ថា បុណ្យកឋិនទានរបស់ឯកឧត្តមតំណាងរាស្ត្រ និងឯឧត្តមអភិបាលខេត្ត បានបច្ច័យ សម្រាប់ កសាងចំនួន១២៥លានរៀល។ដោយធ្វើការបែងចែកជាពីរវត្តគឺវត្តគីឡូ៨ចំនួន៥៥លានរៀល និងវត្តបាចុងចំនួន៧០លានរៀន៕ដោយ៖ម៉ាក មេត្តា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation