ព័ត៌មានជាតិ

រដ្ឋបាលខេត្តរតនគិរី អបអរសាទរខួបលើកទី១៥នៃព្រះរាជពិធីគ្រងព្រះបរមរាជ្យសម្បត្តិព្រះមហាក្សត្រ កម្ពុជា

image

រតនគិរី ៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ រដ្ឋខេត្តរតនគិរី បានប្រារព្វពិធីអបអរសាទខួបលើកទី១៥ នៃព្រះរាជពិធី គ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត របស់ប្រជារាស្ត្រខ្មែរ។

ពិធីនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ត ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្តរតនគិរី និង លោកជំទាវ ព្រមទាំងលោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និង ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និង លោកជំទាវ រួមជាមួយ ថ្នាក់ដឹកនាំ តាមមន្ទីរអង្គ ភាពនានា ជុំវិញខេត្ត បានអញ្ជើញថ្វាយនូវកន្រ្តកផ្ការ ថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តមសីហមនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត។

លោក គិត ទ្រី អភិបាលរងខេត្តរតនគិរី តំណាងឲ្យព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្ត បានឡើងអានសារលិខិត ថ្វាយព្រះពរ និង បានសម្តែងភក្ដីភាព កត្តញ្ញូ កត្តវេទីតាធម៌ ចំពោះព្រះមហាករុណាទិគុណដ៏ជ្រាលជ្រៅបំផុត និង បានលំឱនកាយ បួងសួងដល់គុណព្រះរតនត្រៃយ៍ កែវទាំងបី វត្ថុសក្ដិសិទ្ធិក្នុងលោក បារមីទេវតា រក្សាស្វេតច្ឆត្រ ព្រមទាំងព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមជួយប្រសិទ្ធពរជ័យ បវរសួស្ដី សិរីមង្គលមហាប្រសើរ ថ្វាយព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូង សូមឲ្យមានព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងមានជន្មា យុយឺនយូរ ជាងរយព្រះវស្សា គង់ប្រថាប់ ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ នៃប្រជារាស្ត្រខ្មែរ ទូទាំងព្រះរាជាណាចក្រ កម្ពុជា ជានិច្ចនិរន្តតរៀងទៅ។

សូមរំលឹកថា ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានឡើងគ្រងរាជសម្បត្តិ នៅថ្ងៃសុក្រទី២៩ ខែតុលា ឆ្នាំ២០០៤។ ហើយនៅឆ្នាំ២០១៩នេះ ជាខួបលើកទី១៥ ក្នុងពេលដែលព្រះអង្គ គ្រងរាជសម្បត្តិ ព្រះអង្គបានបានបំពេញនូវព្រះរាជសកម្មភាពជាច្រើន សម្រាប់ជាប្រយោជន៍ដល់ ប្រជានុរាស្រ្ត និង សង្គមជាតិខ្មែរទាំងមូល ៕ដោយ៖ប៉េស សារី


ព័ត៌មានទាក់ទង...