កូនព្យុះទី២២ ឈ្មោះម៉ាត់ម៉ូ នឹងចូលមកដល់កម្ពុជានៅថ្ងៃទី ០១ ខែវិច្ឆិកា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ កម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយជាបន្តបន្ទាប់ សូមប្រុងប្រយ័ត្ន ចំពោះភ្លៀង , ផ្គរ រន្ទះ ខ្យល់កន្ត្រាក់និងរលកសមុទ្រខ្លាំង។ នេះបើតាម សេចក្តីជូនដំណឹងបន្ថែម ស្តីពី ស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៩។

ក្រសួងធនធានទឹក និងឧតុនិយម បានអោយដឹងថា៖ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ តាមរយៈនៃការ តាមដាននូវលក្ខណៈអាកាសធាតុជាប្រចាំក្នុងតំបន់ និង ដោយឡែកសម្រាប់កម្ពុជា បង្ហាញឲ្យឃើញថា ៖
– មានសម្ពាធទាបសកម្មមួយ (Active Low Pressure) កំពុងចូលមកដល់ក្នុងសមុទ្រចិនខាងត្បូង ។
– សម្ពាធទាបសកម្មនេះ នឹងវិវត្តខ្លួនជាលំដាប់ទៅជាកូនព្យុះ (Tropical Storm)ទី២២ ដែលអាចមានឈ្មោះម៉ាត់ម៉ូ (MATMO) ចូលដល់ភាគខាងត្បូងវៀតណាម នៅថ្ងៃទី៣១ ខែតុលា។ ព្យុះនេះនឹងបន្ថយឥទ្ធិពលទៅជាសម្ពាធទាបសកម្ម (Active Low) រួចចូលមកកម្ពុជាយើងភាគខាងត្បូងនៅថ្ងៃទី ០១ ខែវិច្ឆិកា ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ចាប់ពីថ្ងៃទី ០១-០៧ ខែវិច្ឆិកា បណ្តារាជធានីខេត្តនានា នឹងមានភ្លៀងធ្លាក់រាយប៉ាយជាបន្តបន្ទាប់ ក្នុងនោះ ៖
១- តំបន់វាលទំនាបកណ្ដាល តំបន់មាត់សមុទ្រ នឹងអាច់មានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតបរិមាណពីបង្គរទៅច្រើន ។
២-បណ្តាខេត្តដទៃទៀត នឹងរ៉ាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតបរិមាណពីមធ្យមទៅបង្គរ ។
អាស្រ័យស្ថានភាពធាតុអាកាសដូចបានព្យាករខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងសូមប្រុងប្រយ័ត្នចំពោះភ្លៀង , ផ្គរ រន្ទះ ខ្យល់កន្ត្រាក់និងរលកសមុទ្រខ្លាំង ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation