ផ្លូវទាំង ៣៤ ខ្សែរនៅទូទាំងក្រុងព្រះសីហនុបានចាប់ផ្ដើមដំណើរការស្ថាបនាហើយ
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ ៖ លោក អីុ សុខឡេង អភិបាលក្រុងព្រះសីហនុរួមជាមួយនឹងមន្ត្រី ជំនាញបានចុះ ពិនិត្យមើលទីតាំងផ្លូវមួយចំនួនដែលបងប្អូនប្រជាពលរដ្ឋក៏ដូចជាម្ចាស់ការដ្ឋានសំណង់មិនទាន់បានរុះរើចេញនោះលោកអភិបាលក្រុងរួមជាមួយនឹងមន្ត្រីបានឲ្យបងប្អូនក៏ដូចជាម្ចាស់ការដ្ឋានទាំងអស់ធ្វើការ រុះរើជាបន្ទាន់ ព្រោះបច្ចុប្បន្ននេះគម្រោងកសាងផ្លូវទូទាំងក្រុងព្រះសីហនុបានចាប់ផ្ដើមដំណើរការហើយ ដូចនេះសូមឱ្យបងប្អូនប្រជាពលរដ្ឋម្ចាស់ការដ្ឋានទាំងអស់មេត្តារុះរើដោយខ្លួនឯង បើពុំដូច្នោះទេ រដ្ឋបាលក្រុងនឹងមានវិធានការក្តៅដោយយកគ្រឿងចក្រ ក៏ដូចជារថយន្តស្ទូចនូវសម្ភារៈសំណង់ផ្សេងៗដោយមិនទទួលខុសត្រូវឡើយ និងមួយផ្នែកទៀតធ្វើឲ្យប៉ះពាល់ បរិស្ថានសណ្ដាប់ធ្នាប់នៅក្នុងក្រុងព្រះសីហនុដែលជាទីក្រុងទេសចរណ៍ទៀតផង ។

ជុំវិញគម្រោង ផ្លូវទាំង ៣៤ ខ្សែដែលរាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលខេត្តបានចាប់ផ្ដើមដំណើរការនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចំនួន ៧ ដែលទទួលការសាងសង់បាននិងកំពុងធ្វើផ្លូវជាបណ្ដើរៗ។ហើយនៅក្នុងរង្វង់ខែវិច្ឆិកាឆ្នាំ ២០១៩ ខាងមុខនេះ រដ្ឋបាលខេត្ត ក៏ដូចជាថ្នាក់ជាតិនិងបើកការដ្ឋានជាផ្លូវការក្នុងការស្ថាបនាផ្លូវទូទាំងក្រុងឡើងវិញ ព្រមៗគ្នាដើម្បីធ្វើយ៉ាងណាឱ្យហេដ្ឋារចនាសម្ព័ន្ធក្នុងទីប្រជុំជនក្រុងបានល្អប្រសើរឡើងវិញ ក្នុងនោះ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា សម្រេចលើកគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងក្នុងខេត្តព្រះសីហនុសរុបចំនួន ៣៤ ខ្សែ ប្រវែង ៨៤.៥០៥ម៉ែត្រ ចែកចេញជាបីប្រភេទ៖ប្រភេទ៖

-ទី ១៖ មហាវិថី មានចំនួន ៣ ខ្សែ ប្រវែងសរុប២២.៧៣១ ម៉ែត្រ មានទទឹង៥០ ម៉ែត្រ ផ្លូវរថយន្ត ៦ គន្លង ផ្លូវទោចក្រយានយន្ត ២ គន្លង ។

-ប្រភេទទី ២ ៖ វិថី មានចំនួន ១៤ ខ្សែ ប្រវែងសរុប ៤៩ ៩៥៧ ម៉ែត្រ មានទទឹងពី ២០ ម៉ែត្រ ទៅ ៤០ ម៉ែត្រ ផ្លូវរថយន្ត ២ ទៅ ៤ គន្លង ផ្លូវទោចក្រយានយន្ត ២ គន្លង។

-ប្រភេទទី ៣ ៖ អនុវិថី មានចំនួន ១៧ ខ្សែ ប្រវែងសរុប ១១ ៨១៧ ម៉ែត្រ មានទទឹងពី ៨ ម៉ែត្រ ទៅ ៤០ ម៉ែត្រ ចែកជាផ្លូវរថយន្ត ២ គន្លង និងផ្លូវទោចក្រយានយន្ត ២ គន្លង។

ចំពោះផ្លូវនីមួយៗត្រូវមាន ស្តង់ដា និងលក្ខណៈបច្ចេកទេសក្នុងគោលដៅប្រែក្លាយក្រុងព្រះសីហនុ ទៅជាទីក្រុងទំនើបដែលមានសោភណភាព បរិស្ថានល្អ សម្រាប់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកំសាន្ត ព្រោះថាខេត្តព្រះសីហនុគឺជាខេត្តទេសចរណ៍ដែលមានឆ្នេរខ្សាច់សល្អស្អាតមានឆ្នេរកោះ ទឹកសមុទ្រខៀវស្រងាត់ និងឱ្យសាកសមទៅជាខេត្ត តារារះនាទិសនារតី របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ៕ដោយ៖ប៉ៃ សុឃីម


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation