ប្រធានមន្ទីរសាធារណៈការអំពាវនាវដល់បពលរដ្ឋរតនគិរី មេត្តាចូលរួមថែរក្សាផ្លូវទាំងអស់គ្នា
| ព័ត៌មានជាតិ
SHARE

ខេត្តរតនគិរី៖ ការសុំអំពាវនាវនេះ នៅគ្រាដែលលោក យឹម ផែន អភិបាលរង ខេត្តរតនគិរី បានអញ្ជើញចុះពិនិត្យផ្លូវ ពីស្រុកអូរជុំទៅស្រុកវិនសៃ និងផ្លូវចូលទៅរមណីយដ្ឋានចាអ៊ុងក្នុងស្រុកអូរជុំ។

កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ឈ្លៀតពេលទំនេរចុងសប្ដាហ៍ លោក យឹម ផែន អភិបាលរងខេត្តរតគិរី និងលោក សាយ សាមៀន ប្រធានមន្ទីរស្ដីទីនៃមន្ទី សាធារណការ និងដឹកជញ្ជូនខេត្ត បានចុះពិនិត្យផ្លូវលំតភ្ជាប់ ពីស្រុកអូរជុំទៅស្រុកវើនសៃ និងផ្លូវលំចូលទៅរមណីយដ្ឋានទឹកធ្លាក់ចាអ៊ុង បន្ទាប់ពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានចុះជួសជុលកែលម្អផ្លូវនេះ ក្រោយពេលដែលផ្លូវរងការខូចខាត ដោយសាការហូរច្រោះពីទឹកភ្លៀងនៅរដូវវស្សារយៈពេលកន្លងមក។

ខណៈពេលលោកអភិបាលរងខេត្ត ចុះពិនិត្យផ្លូវនេះដែរ លោក សាយ សាមៀន ប្រធានមន្ទីរស្ដីទី សាធារណការខេត្ដ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែល សូមឲ្យគោរពច្បាប់ និងមេត្តាចូលរួមថែទាំផ្លូវទាំងអស់គ្នា ទាំងអ្នកដឹកជញ្ជូនកសិផល សូមមេត្តាកុំដឹកលើសទម្ងន់ច្បាប់កំណត់ ពីព្រោះបទដ្ឋានបច្ចេកទេសផ្លូវលំ មិនអាចទ្រទ្រង់លើសទម្ងន់បានទេ។ លោកថា មិនត្រឹមផ្លូវពីរខ្សែនេះទេ នៅមានផ្លូវជាច្រើនខ្សែទៀត ដែលរងការខូចខាត ដោយសារការបំផ្លាញពីជំនន់ទឹកភ្លៀងកាលពីរដូវវស្សា ហើយត្រូវជួសជុល កែលម្អជាច្រើនកន្លែងទៀត។

លោកប្រធានស្ដីទី បានញ្ជាក់ថា លោកនិងសន្យា ស្ថាបនា ជួសជុល កែលម្អ សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងប្រជាកសិករ ដឹកកសិផល ព្រមទាំងសម្រួលដល់ការធ្វើដំណើរកំសាន្តរបស់ភ្ញៀវទេសចរណ៍ផងដែរ។ ដើម្បីឆ្លើយតបទៅនិងទំនុកចិត្ត របស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ដែលមានទំនុកចិត្ត មកលើរូបលោក៕ដោយ៖ប៉េស សារី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation