ទូកចែវ ឈ្មោះទេពធីតាសែនជ័យ បារមីមានរិទ្ធ របស់វត្តទេពធីតារ៉ាម ក្រុងកំពង់ឆ្នាំង ធ្វើពិធីក្រុងពាលី រំកិលចូលទន្លេសាបដើម្បីហ្វឹកហាត់ត្រៀមចេញទៅប្រកួត
| ព័ត៌មានជាតិ
SHARE

កំពង់ឆ្នាំង ៖ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតក្នុង ព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែ នៅរាជធានីភ្នំពេញនាពេលខាងមុខនេះ រដ្ឋបាលក្រុងកំពង់ឆ្នាំង  បានរៀបចំធ្វើពិធីក្រុងពាលីសុំរំកិលទូកចែវឈ្មោះទេពធីតាសែនជ័យបារមីមានរិទ្ធ របស់វត្តទេពធីតារ៉ាម ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ចូលទៅក្នុងទន្លេដើម្បីហ្វឹកហាត់  ។ 

ពិធីក្រុងពាលីសុំសេចក្តីសុខសប្បាយ នេះ ធ្វើឡើងក្រោមការអញ្ជើញចូលរួមពីសំណាក់លោកយិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង លោកឧត្តមសេនីយទោធន ធឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង ព្រមទាំងមាន ចូលរួមពីក្រុមកីឡាករ មន្រ្តីរាជការការននិង ប្រជាពលរដ្ឋក្រុងកំពង់ឆ្នាំងផងដែរ ។  

លោកយិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បានមានប្រសាសន៍ ដោយលើកឡើងថា ថ្ងៃនេះគឺជាថ្ងៃមហាជោគជ័យ សិរីសួរស្តី និង វិសេសវិសាលបំផុត ដោយរដ្ឋបាលក្រុងកំពង់ឆ្នាំង បានធ្វើពិធីក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដី បារមីវត្ថុសក្តិសិទ្ធ តាមថែរក្សាអភិបាល ដល់កីឡាករ ចំណុះទូកចែវ ទេពធីតាសែនជ័យ បារមីមានរិទ្ធ ឲបានសុខសប្បាយ ជោគជ័យគ្រប់ពេលវេលា ទាំងក្នុងពេលហ្វឹកហាត់ និង ពេលទៅប្រកួត នៅរាជធានីភ្នំពេញ ។ 

លោកអភិបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថា ទូកទេពធីតាសែនជ័យ បារមីមានរិទ្ធនេះ ទើបនឹងជួសជុលរួចរាល់ហើយជាស្ថាពរ ក្រោមការជួយឧត្ថម្ភ ជ្រោមជ្រែងពីសំណាក់ថ្នាក់ដឹកនាំខេត្ត សប្បុរសជននានា ហើយនៅថ្ងៃនេះទូកទេពធីតាសែនជ័យបារមីមានរិទ្ធបានរំកិលចុះទៅបណ្តែតខ្លួននៅលើផ្ទៃទឹកទន្លេសាប ផ្សារក្រោមមុខភ្នំនាងកង្រី ដោយមានក្បួនហែរហមជាច្រើនផងដែរ ។

លោកយិន សាវ៉េន បានឲដឹងថា ទេពធីតាសែនជ័យបារមីមានរិទ្ឋមានប្រវែង៣៣ម៉ែត្រ មានចំណុះជើងចែវ៤៦នាក់  សរុបរួមទាំងអស់ទាំងកីឡាកបំរុងមានចំនួន៦៦នាក់ ។ សម្រាប់ទូកឈ្មោះទេពធីតាសែនជ័យបារមីមានរិទ្ឋ របស់ក្រុងកំពង់ឆ្នាំង ធ្លាប់បានចូលរួមប្រកួតថ្នាក់ជាតិ ចំនួន៤ឆ្នាំជាប់ៗគ្នា ដោយកាលពីឆ្នាំ២០១៦ទទួលបានលេខ១ទាំងល្បឿន និងសោភ័ណ្ឌភាព ,ឆ្នាំ២០១៧ទទួលបានផែនលេខ២  ឆ្នាំ២០១៨ទទួលបានចំណាត់ថ្នាក់លេខ២ទៀត និង នៅឆ្នាំ២០១៩នេះ សង្ឃឹមថានឹងទទួលជោគជ័យជាថ្មីទៀត ទាំងល្បឿន និង សោភ័ណ្ឌភាព។

នៅក្នុងឱកាសដែលក្រុមកីឡាករចំណុះទូកទេពធីតាសែនជ័យ បារមីមានរិទ្ធ របស់វត្តទេពធីតារ៉ាម ធ្វើការហ្វឹកហាត់នេះ លោកឧត្តម សេនីយទោធន ធឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង បានឧបត្ថម្ភ មី ,ទឹកក្រូច, ទឹកសុទ្ឋ  និង ថវិកា១លាន៥០ម៉ឺនរៀល ដល់ក្រុមកីឡាករផងដែរ៕ដោយ៖ហ៊ឹង ចូច

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation