ប្រជាពលរដ្ឋ ភូមិព្រែកកំពឹស ស្រឡាញ់សន្តិភាពនិងការអភិវឌ្ឍន៍ដែលកម្ពុជាកំពុងមានសព្វថ្ងៃ!
| ព័ត៌មានជាតិ
SHARE

នៅថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ ប្រជាពលរដ្ឋជាង១ពាន់នាក់ រស់នៅ ភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានសម្តែងទឹកចិត្តស្រលាញ់សន្តិភាពនិងការអភិវឌ្ឍន៍ ដែលកម្ពុជាកំពុងមានសព្វថ្ងៃ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។


ក្នុងឱកាសចូលរួមទទួលស្វាគមន៍ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងក្រុមការងារ ដែលចុះទៅសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ ពួកគាត់គ្រប់ៗគ្នា បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ ស្និតស្នាល កក់ក្តៅ តាមរយៈកាយវិការបរិភោគអាហារសម្រន់ ការ៉េម នំប៉័ង ទឹកអំពៅ ទឹកសុទ្ធ ជាមួយក្រុមការងារលោក រ័ត្ន ស្រ៊ាង ឆ្លើយឆ្លងគ្នាប្រកបដោយភាពសាមញ្ញ ព្រមទាំងទទួលបានការពិនិត្យជម្ងឺនិងទទួលថ្នាំព្យាបាល ពីក្រុមការងារគ្រូពេទ្យរបស់ អាវុធហត្ថរាជធានីភ្នំពេញផងដែរ។

ប្រជាពលរដ្ឋទាំងចាស់ទាំងក្មេង បានឆ្លើយតបទៅនឹងសំណួររបស់ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដោយការជឿជាក់និងច្បាស់ៗព្រមៗគ្នាថា៖ ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ជាង៥០០ឆ្នាំមកហើយ គឺមិនធ្លាប់មានសន្តិភាពនិងការបង្រួបបង្រួមជាតិនោះទេ ប្រទេសខ្មែរធ្លាប់តែបែកបាក់ ធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម និងបែងចែកតំបន់ត្រួតត្រាច្រើនក្នុងប្រទេសតែមួយ តែដោយវីរភាពរបស់ឥស្សរជនថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានរំដោះប្រទេសខ្មែររួចផុតពីរបបខ្មៅងងឹត រួចផុតពីសង្គ្រាម នាំយកសន្តិភាព ការបង្រួបបង្រួមឯកភាពជាតិ និងការអភិវឌ្ឍន៍ ជូនដល់កម្ពុជា ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំចុងក្រោយ។


ប្រជាពលរដ្ឋក្នុងភូមិព្រែកកំពឹសទាំងចាស់ទាំងក្មេង បានឆ្លើយបន្ថែមថា ដើម្បីថែរក្សាសន្តិភាពនិងការអភិវឌ្ឍន៍ ដែលកម្ពុជា រកបានមកដោយលំបាកនិងប្រើពេលអស់ជាង៥០០ឆ្នាំមកនេះ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ពួកគាត់ដែលបាន ចុះឈ្មោះបោះឆ្នោតរួចហើយ ប្តេជ្ញានឹងទៅចូលរួម បោះឆ្នោតគ្រប់ៗគ្នាជូនដល់គណបក្សប្រជាជនកម្ពុជាតែមួយគត់៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation