UN និងកម្ពុជា នឹងរៀបចំវេទិកាសន្ទនាប្រចាំឆ្នាំជាមួយសម្តេចតេជោ
| ព័ត៌មានជាតិ
SHARE

តំណាងអង្គការសហប្រជាជាតិ ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា ពីការត្រៀមរៀបចំវេទិកាសន្ទនាប្រចាំឆ្នាំ រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយតំណាងអង្គការសហប្រជាជាតិ ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

នៅទីស្តីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកាលពីល្ងាច ថ្ងៃទី២៥ មីនា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិ បានទទួលជួបតំណាងថ្មីរបស់អង្គការ សហប្រជាជាតិចំនួន៣រួមមាន៖
១-លោកស្រីគ្រីស្តស្ទាន ម៉ុនដេតCristian Mundate តំណាងអង្គការ UNICEF។
២-លោក ណិក ប៉េសហ្វតNick Bers ford តំណាងអង្គការ UNDP
៣-លោក សាដា អូម៉ា អាឡាំSardar Umar Alam តំណាងអង្គការ UNESCO ។


បន្ទាប់ពីចប់ជំនួប ឯកឧត្តម ស៊ឹម វីរៈ ទីប្រឹក្សា ក្រសួងការបរទេសនិងសហ ប្រតិបត្តិការអន្តរជាតិ មានប្រសាសន៏ឲ្យដឹងថា;នៅក្នុងជំនួបនោះដែរ មន្ត្រីតំណាងអង្គការទាំង៣នៃអង្គការសហ ប្រជាជាតិ រួមមានអង្គការUNICEF,UNDPនិងUNESCOបានជូនសារតាំង ដល់ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។
នៅក្នុងជំនួបនោះដែរភាគីទាំងពីរបានពិភាក្សាគ្នាផ្តោតលើកការត្រៀមរៀបចំវេទិកាសន្ទនារវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយតំណាងអង្គការអភិវឌ្ឍន៏នៅកម្ពុជា នៃអង្គការសហប្រជាជាតិ ប្រចាំឆ្នាំ ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

នៅក្នុងជំនួបនោះដែរ ឯកឧត្តម ប្រាក់សុខុន ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ដល់បណ្តាអង្គការដៃគូអភិវឌ្ឍនៃអង្គការ សហប្រជាជាតិ នៅកម្ពុជាបានចូលរួមអភិវឌ្ឍ សេដ្ឋកិច្ចនិងសង្គមកម្ពុជាគ្រប់វិស័យ ទទួលបានជោគជ័យនិងមានការរីកចម្រើន ដូចបច្ចុប្បន្ន។


នៅក្នុងវេទិការសន្ទនានៅឆ្នាំនេះ រវាងតំណាងអង្គការដៃគូអភិវឌ្ឍអង្គការ សហ ប្រជាជាតិនៅកម្ពុជា និងធ្វើការសន្ទនា ជាមួយសម្តេចតេជោ នាយករដ្ឋមន្ត្រី លើ ប្រធានបទចំនួន៣សំខាន់ៗរួមមាន៖
១-កិច្ចគាំពារសង្គម។២-ទិន្ន័យសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជាពេលបច្ចុប្បន្ន និងអនាគត និង៣-ការត្រូតពិនិត្យ របាយការណ៏ជាតិ ដោយស្ម័គ្រចិត្ត ដើម្បីកម្ពុជា
បង្ហាញជូនអង្គការសហប្រជាជាតិអំពី ការអភិវឌ្ឍន៏ប្រទេសជាតិទទួលបានជោគ ជ័យលើហេដ្ឋរចនាសម្ព័ន្ធគ្រប់បែបយ៉ាងរួមទាំងកំណើនសេដ្ឋជាតិ ការកាត់បន្ថយភាពក្រីក្រ ការដំណើការលទ្ធិប្រជាធិប តេយ្យ សេរីពហុបក្ស និងការបោះឆ្នោតទៀងទាត់តាមអាណត្តិ។ល។និងការសម្រេចបាននូវការអភិវឌ្ឍន៏ទទួលបានជោគជ័យនៃគោលដៅអភិវឌ្ឍសហសវត្សអង្គការសហប្រជាជាតិដែលនិង ធ្វើឡើងក្នុងអំឡុងខែកក្កដាឆ្នាំ២០១៩ខាងមុខ៕

ដោយ៖វង់ សុភក្រ្ត រូបភាព៖ ប៉ក់ សុឃឹម


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation