ប្រធានរដ្ឋសភា ស្នើដល់ឯកអគ្គរាជទូតខ្មែរ ដែលត្រូវបំពេញការងារការទូត នៅបរទេស យកចិត្តទុកដាក់ ពីផលប្រយោជន៍ជាតិនិងប្រជាជនជាធំ
| ព័ត៌មានជាតិ
SHARE

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានជម្រាប ឯកអគ្គរាជទូតនៃព្រះរាជាណា ចក្រកម្ពុជា ដែលត្រៀមចេញទៅបំពេញបេសកកម្មការទូតនៅក្រៅ ប្រទេសថា នៅពេបំពេញការងារ ត្រូវតម្កល់ប្រយោជន៍ជាតិជាធំ ទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវរក្សាការពារ និង លើកតម្លៃជាតិជានិច្ច ជាពិសេសត្រូវរក្សាការសម្ងាត់របស់ជាតិ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសរបស់កម្ពុជា។

នេះជាការបញ្ជាក់ ក្នុងឱកាស ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតំាងប្រចំានៅ ប្រទេស វៀតណាម រុស្សី អូស្រ្តាលី ស្វីស មីយ៉ាន់ម៉ា ម៉ាឡេស៊ី គុយបា គុយវ៉ែត និង ប្រទេសប្រុយណេ ដារ៉ូសាលឹម បានចូលជម្រាបលា និងទទួលអនុសាសន៍ពីសម្តេចប្រធានរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភា លេីកឡើងថា បេសកកម្មកាទូតត្រូវ បង្ហាញនិងប្រកាន់ខ្ជាប់នូវអត្ត សញ្ញាណជាតិ និងសេចក្តីថ្លៃថ្នូរ ដោយត្រូវបន្តលើកកម្ពស់ផ្សព្វ ផ្សាយឱ្យបរទេសស្គាល់កម្ពុជាឱ្យបានច្បាស់ ទាំងផ្នែកសិល្បៈ វប្បធម៌ប្រពៃណីរបស់ខ្មែរដែលឆ្លុះបញ្ចាំងឱ្យឃើញពីអត្តសញ្ញាណរបស់ជាតិ ដែលមានវប្បធម៌ផូរផង់ តាំងពីសម័យអង្គរមក។

សូមជំរាបថា ឯកអគ្គរាជទូតថ្មីទាំង ៩រូប រួមមាន៖ ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម។ ឯកឧត្តម អ៊ាត សីលា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហព័ន្ធរុស្ស៊ី។ ឯកឧត្តម ចាន់ រតនា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្រ្តាលី។ ឯកឧត្តម អាន សុខខឿន ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសស្វីស។ ឯកឧត្តម ឈូក ប៊ុនណា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ឯកឧត្តម ចឺយ វិចិត្រ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី។ លោកជំទាវ បាន បូរ៉ុម ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋគុយបា។ ឯកឧត្តម ហ៊ុន ហាន ឯកអគ្គរាជទូតកម្ពុជា ប្រចាំរដ្ឋគូវ៉ែត និងឯកឧត្តម ហុក សុភា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសប្រ៊ុយណេដារូសាឡាម៕អត្ថបទ៖ វង សុភ័ក្ត្រ



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation