សម្តេចតេជោបញ្ជាក់ពីមូលហេតុនៅក្រោយដែលរដ្ឋដកសិទ្ធិប្រមូលសំរាមពីក្រុមហ៊ុនស៊ីនទ្រី
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រទី២៥ ខែតុលា ឆ្នាំ២០១៩ នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលសម្រេចដកហូតសិទ្ធិប្រមូលសំរាមពីក្រុមហ៊ុនស៊ីនទ្រី ដោយសារតែ ក្រុមហ៊ុននេះមិនទាន់បំពេញកាតព្វកិច្ចបម្រើប្រជាពលរដ្ឋឱ្យស្របតាមការរីកចម្រើនរបស់រដ្ឋនោះឡើយ ចាប់តាំងពីទទួលសិទ្ធិតាំងពីឆ្នាំ២០០២មកនោះ។សម្តេចតេជោ បន្តថា ការដកសិទ្ធិគ្រប់គ្រងសំរាមពីក្រុមហ៊ុនស៊ីនទ្រីជារឿងចាំបាច់ ហើយត្រូវប្រញាប់ដាក់ចេញវិធានការដោះស្រាយ ឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ក្រោយរដ្ឋគ្រប់គ្រងមានស្ថិរភាពហើយ រដ្ឋនឹងជ្រើសរើសក្រុមហ៊ុនចំនួន៤ សម្រាប់ធ្វើការប្រមូលសំរាមក្នុងរាជធានីភ្នំពេញ ដោយចែកចេញជា៤តំបន់។

ជាថ្មីម្តងទៀត សម្តេចតេជោ ក៏បានបញ្ជាក់ពីការដកតម្លៃសំរាមចេញពីវិក្កយបត្ររបស់អគ្គិសនី ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ដោយសម្តេចតេជោ ចាត់ទុកថា ការដកតម្លៃសំរាមចេញពីវិក្កយបត្រអគ្គិសនី ជាការវះកាត់ជំងឺរ៉ាំរ៉ៃមួយដែលគ្មានការដោះស្រាយ ហើយ ខេត្តដែលមានភ្ជាប់ថ្លៃសំរាមជាមួយវិក្កយបត្រអគ្គិសនី ក៏ត្រូវដកចេញដូចគ្នានឹងរាជធានីភ្នំពេញដែរ៕
អត្ថបទ៖ ហ៊ន សុភ័ក្រ











Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation