អ្នកឧកញ៉ា គិត ម៉េង ណែនាំឲ្យសហប្រធានក្រុមការងារទាំង១៣ ដឹកនាំការងារសភាពាណិជ្ជកម្មឲ្យទៅបានរលូននិងមានប្រសិទ្ធភាព
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ០១:៣០ នាទីរសៀល នាសាលប្រជុំនៃសភាពាណិជ្ជកម្មកម្ពុជា មាន រៀបចំកិច្ចប្រជុំសំណេះសំណាលសហប្រធានក្រុមការងារទាំង ១៣ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល -ផ្នែកឯកជន ក្រោមអធិបតីភាព អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង ១៣ផ្នែកឯកជន និងវត្តមាន ឯកឧត្តម ឧកញ៉ាដែលជាសហ ប្រធានក្រុមការងារទាំង១៣តាមផ្នែកនីមួយៗ។

ជាលទ្ធផលកិច្ចប្រជុំ អ្នកឧកញ៉ា គិត ម៉េងប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង ១៣ផ្នែកឯកជនបានណែនាំ និងផ្តល់អនុសាសន៍មួយចំនួនជូនដល់សហប្រធានក្រុមការងារទាំង១៣ ដើម្បីធ្វើឲ្យការងារដំណើរការទៅបានរលូន និងមានប្រសិទ្ធភាព។

នៅក្រោយកិច្ចប្រជុំនៃសហប្រធានក្រុមការងារទាំង១៣នេះ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មភ្នំពេញ កម្ពុជា បានឲ្យដឹងថា គោលបំណង គឺដើម្បីពង្រឹង និងអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការទទួលស្គាល់ជាផ្លូវការនូវសមាសភាពក្រុមការងារទាំង១៣ ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងសហប្រធានទាំង១៣ ធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំ ស្តីពីលទ្ធផលសកម្មភាពការងាររបស់ក្រុមការងារនីមួយៗ ដែលបានសម្រេចនាពេលកន្លងមក និងទិសដៅការងារនាពេលខាងមុខ៕ដោយ៖អៀវ ឈៀងនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation