ព្រះមហាក្សត្រ បានយាងនិវត្តន៍មកដល់មាតុភូមិកម្ពុជាវិញហើយ បន្ទាប់ពីព្រះអង្គបានយាងបំពេញព្រះរាជកិច្ចអស់រយៈពេលប្រមាណជា ៤ថ្ងៃនៅទីក្រុងតូក្យូ ប្រទេសជប៉ុន
| ព័ត៌មានជាតិ
SHARE

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពង់បំផុត បានយាងនិវត្តន៍មកដល់មាតុភូមិកម្ពុជាវិញហើយនៅល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ បន្ទាប់ពីព្រះអង្គបានយាងបំពេញព្រះរាជកិច្ចអស់រយៈពេលប្រមាណជា ៤ថ្ងៃនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

យាង និងអញ្ជើញទទួលព្រះរាជដំណើរយាងមកដល់របស់ព្រះអង្គ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមានសម្ដេចវិបុល សេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ព្រមទាំងមន្ត្រីអ្នកមុខអ្នកការ ព្រះរាជវង្សានុវង្ស ជាច្រើន រូបទៀត។

សូមរំលឹកថា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ ដើម្បីយាងចូលរួមព្រះរាជពិធីយាងឡើងគ្រងរាជរបស់ព្រះចៅអធិរាជជប៉ុន ណារ៉ុ ហ៉ីតុ។

ក្រៅពីការយាងចូលរួមក្នុងព្រះរាជពិធីឡើងគ្រងរាជរបស់ព្រះចៅអធិរាជ ណារ៉ុ ហ៉ីតុ ដែលបានធ្វើឡើងយ៉ាងអធិកអធមកាលពីថ្ងៃទី២២ ខែតុលាកន្លងទៅនោះ ក្នុងពេលគង់ប្រថាប់នៅប្រទេសជប៉ុន ព្រះមហាក្សត្រខ្មែរ បានអនុញ្ញាតនាយករដ្ឋមន្ត្រី លោក ស្ស៉ិនហ្សូ អាបេ ចូលគាល់ និងសវនាការលើការងារមួយចំនួន។ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ក៏បានយាងចូលជួបសាវនាការជាមួយព្រះចៅអធិរាជជប៉ុន ណារ៉ុ ហ៉ីតុ ផងដែរ។

ទាំងការជួបសវនាការជាមួយនាយករដ្ឋមន្ត្រី និងព្រះចៅអធិរាជជប៉ុន ព្រះមហាក្សត្រខ្មែរ ក៏ដូចជាភាគីជប៉ុន បានគូសបញ្ជាក់ឡើងវិញ ពីទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងជប៉ុន ដែលមានរយៈពេលប្រមាណជា៦៦ឆ្នាំមកនេះ។ ភាគីជប៉ុន ក៏បានអះអាងពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ព្រមទាំងគាំទ្រ និងបន្តជួយដល់ការអភិវឌ្ឍន៍នៅកម្ពុជាផងដែរ៕អត្ថបទ ÷ ហ៊ន សុភ័ក្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation