អគ្គស្នងការរងនគរបាលជាតិអំពាវនាវដល់នគរបាលទាំងអស់ថែរក្សាឲ្យបាននូវសុវត្ថិភាពជូនប្រទេសនិងពលរដ្ឋ
| ព័ត៌មានជាតិ
SHARE

អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានធ្វើការអំពាវនាវដល់នគរបាលអន្តរាគមន៍ទាំងអស់ត្រូវតែថែរក្សាឲ្យបាននូវសុខសន្តិភាពសុវត្ថិភាពរបស់ប្រទេសនិងប្រជាជននិងត្រូវស្មោះត្រង់ចំពោះព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់និងត្រូវកំចាត់ចោលភ្លាមចំពោះបុគ្គលណាឬក្រុមណាដែលមានចេតនាបំផ្លិចបំផ្លាញជាតិនោះ។

  ថ្លែងនៅក្នុងកម្មវិធីបិទវគ្គបំប៉នជំនាញការពារគោលដៅ នៅសាលានគរបាលជាតិមិត្ត ភាពកម្ពុជា-វៀតណាម នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះនៅខេត្តកំពង់ស្ពឺ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿនបានលើកឡើងថា មិនត្រូវលើកលែងឲ្យនោះឡើយចំពោះ បុគ្គលណា ឬក្រុមណាដែលមានចេតនាញុះញង់ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គមនិងប្រទេសជាតិ ហើយត្រូវតែស្តាប់រាល់បទបញ្ជារបស់ថ្នាក់លើនិងរាជរដ្ឋាភិបាលដែលបានប្រគល់ ជូននោះ។  ឯកឧត្តមសេនីយ៍ឯករូបនេះបានសង្កត់ធ្ងន់ថា «ក្នុងនាមយើងជាកងកម្លាំងប្រដាប់អាវុធ ត្រូវតែថែរក្សាឲ្យបាននូវសុខសន្តិភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនពលរដ្ឋគ្រប់ពេលវេលា ទាំងអស់ និងត្រូវរួមសហការគ្នាឲ្យបានល្អប្រសើរបន្ថែមទៀតនូវគោលនយោបាយភូមិឃុំ មាន សុវត្ថិភាពនោះ»។

  ថ្លែងនៅក្នុងកម្មវិធីបិទនោះដែរ ឧត្តមសេនីយ៍ឯក អ៊ុ អុន អនុប្រធានសេនាធិការ និងជា នាយកសាលានគរបាលមិត្តភាពកម្ពុជា-វៀតណាមបានឲ្យដឹងថា សាលានគរបាលមិត្តភាពកម្ពុជា-វៀតណាមមានតួនាទីយ៉ាងសំខាន់ធ្វើជាសេនាធិការជូនអគ្គស្នងការដ្ឋាននគរបាលជាតិ ហើយរហូតមកដល់ពេលនេះសាលានេះ បានបើកវគ្គបំប៉នជំនាញជូនដល់កងកម្លាំងទូទាំង ប្រទេសបានចំនួនជាង២៣០០នាក់ហើយក្នុងនោះស្រីជាងមួយរយនាក់ ដោយជំនាញផ្សេងៗ គ្នាក្នុងនោះមានជំនាញការពារថ្នាក់ដឹកនាំ វគ្គបំប៉នជំនាញការពារនិងទប់ទល់បាតុកម្ម ជំនាញ គ្រួបង្គោលពន្លត់អគ្គិភ័យ និងជួយសង្រ្គោះ ជំនាញការពារគោលដៅ និងជំនាញអន្តរាគមន៍ ជា ដើម៕អត្ថបទ ៖ម៉ៅ នរិទ្ធិយ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation