អភិបាលរងខេត្តរតនគិរី៖ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ជាអ្នកផ្តល់ការគាំទ្ររាជរដ្ឋាភិបាលក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ
| ព័ត៌មានជាតិ
SHARE

រតនគិរី ៖លោក យ៉ែម សំអឿន អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរីបានចាត់ទុកដៃគូអភិវឌ្ឍន៍អង្គការសង្គមសុីវិលអង្គការសមាគម សហជីពនិងសហគមន៍នានាពិតជាអាចខ្វះបានក្នុងការគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ពង្រឹងសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឱ្យកាន់តែមានភាពរីកចម្រើនរុងរឿង ដោយចូលរួមគាំទ្រដល់គោលនយោបាយ កំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ការលើកឡើងខាងលើនេះ បានធ្វើឡើងនៅក្នុងឱកាសដែលលោកអភិបាលរងខេត្តចូលរួមបើកវេទិកាសន្ទនារវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍ ក្រោមប្រធានបទការពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិល     និងរាជរដ្ឋាភិបាលសំដៅសម្រេចបានក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជានាព្រឹកថ្ងៃទី២៤ខែតុលាឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តរតនគិរី។ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកកឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល រួមទាំងមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ អង្គការ សមាគម សហជីព និងសហគមន៍ជាដើមផងដែរ។

បន្ទាប់ពីការពិភាក្សាសំណួរចម្លើយ និងផ្លាស់ប្តូរយោបល់ជាមួយនឹងអង្គការសង្គមស៊ីវិល សមាគម សហជីព សហគមន៍រួចមក លោក  កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីក៏បានធ្វើការបូកសរុបនិងវាយតម្លៃខ្ពស់ក្នុងការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តរតនគិរីជាមួយអង្គការសង្គមស៊ីវិលដែលមានការសហការ និងទទួលខុសត្រូវខ្ពស់ក្នុងការដោះស្រាសបញ្ហារួមគ្នា។

លោក យ៉ែម សំអឿន មានប្រសាសន៍ថា លំហរនៃសង្គមស៊ីវិលក្នុងខេត្តរតនគិរីមានលក្ខណៈល្អប្រសើរពុំមានការរឹតត្បិត និងគំរាមកំហែងពីអជ្ញាធរនោះទេ ហើយត្រូវបន្តការសហការឲ្យបានល្អប្រសើរបន្តទៀតក្នុងឆន្ទៈស្មោះត្រង់ជាមួយគ្នាទៅវិញទៅមក និងធ្វើអ្វីៗឲ្យត្រូវទៅតាមគោលដៅរបស់អង្គភាពខ្លួន ជៀសវាងបញ្ហាកើតឡើងដោយយថាហេតុ។

គួរបញ្ជាក់ថា តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ គិតមកត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨នេះ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលបានតម្កល់សំណុំឯកសារ និងចុះបញ្ជីមានចំនួនសរុប៥.៤៨៣។ ហើសម្រាប់ខេត្តរតនគិរីមានសមាគមចំនួន១២សហគមន៍មានចំនួន១៩០ និងអង្គការមិនមែនរដ្ឋាភិបាលមានចំនួន៥៨អង្កការក្នុងនោះមានអង្គការអន្តរជាតិ១៩ក្នុងស្រុកបាននឹងកំពុងធ្វើសកម្មភាពនៅក្នុងខេត្ត៕ ដោយ៖ប៉េស សារី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation