រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថា មិនគួរហូប មិនត្រូវហូបសត្វពង្រូលឡើយ
| ព័ត៌មានជាតិ
SHARE

ឯឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបង្ហោះលើទំព័រហ្វេសប៊ុកថា សត្វពង្រូលមានច្រើនប្រភេទ ហើយជាថនិកសត្វតែមួយគត់ ដែលត្រូវបានគ្របដណ្តប់ដោយស្រកា។ 

សត្វពង្រូល ស៊ីតែស្រមោច និងកណ្តៀរជាអាហារតែប៉ុណ្ណោះ។ ពួកវាមិនបង្កនូវការគំរាមកំហែងចំពោះមនុស្សនោះទេ។ នៅពេលសត្វពង្រូលមានការភ័យខ្លាច ពួកវារមួរខ្លួនទៅជាដុំបាល់ ដើម្បីការពារខ្លួនវា។

តាមជំនឿ សាច់ ស្រកា និងក្រចករបស់សត្វពង្រូល ត្រូវបានយកមកធ្វើជាឱសថ ដែលតាមការពិត ផ្នែកទាំងអស់នេះ មានអង្គធាតុដូចគ្នាទៅនឹងសក់ និងក្រចករបស់មនុស្សយើងប៉ុណ្ណោះ។ ដោយសារជំនឿទាំងនេះ ផ្នែកផ្សេងៗរបស់សត្វពង្រូលត្រូវបានពន្លះយកចេញពីខ្លួន ហើយជាញឹកញាប់ត្រូវបានប្រទះឃើញនៅក្នុងជំនួញសត្វព្រៃខុសច្បាប់។

សត្វពង្រូលមិនត្រូវបានស្គាល់ទូលំទូលាយនៅខាងក្រៅទ្វីបអាហ្រ្វិក និងអាស៊ីនោះឡើយ។ មានប្រភេទពូជសត្វពង្រូលសរុបចំនួន ប្រាំបីប្រភេទ ដែលបួនប្រភេទនៅទ្វីបអាហ្វ្រិក និង៤ប្រភេទទៀតនៅក្នុងទ្វីបអាស៊ី។ 

ប្រភេទពូជសត្វពង្រូលទាំងប្រាំបីត្រូវបានរាយនាមនៅក្នុងឧបសម្ព័ន្ធនៃអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើសត្វព្រៃ និងរុក្ខជាតិជិតផុតពូជ (CITES I) ដែលជាកម្រិតខ្ពស់បំផុតនៃការការពារជាអន្តរជាតិ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation