អភិបាលក្រុងខេមរភូមិន្ទដឹកនាំក្រុមយុវជន"បើកយុទ្ធនាការប្រមូលសំរាមនិងសំអាតអនាម័យបរិស្ថានក្នុងក្រុង
| ព័ត៌មានជាតិ
SHARE

កោះកុង ៖ ដោយសារតែឆន្ទះដ៏មោះមុតនៃក្រុមហ៊ុន អិល វ៉ាយ ប្រាយ អ ដែលជាក្រុមហ៊ុនប្រមូលសំរាមតាមទីសាធារណក្នុងខេត្តកោះកុង ឃើញថា នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩នេះ មានការចូលរួមដោយស្ម័គ្រចិត្តពីសំណាក់យុវជន "មិត្តល្អ" ក្នុងការចូលរួមសំអាតអនាម័យ បរិស្ថាន ត្រង់ចំនុចស្ពានស្វា ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ដឹកដោយលោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

នៅក្នុងការចូលរួមដើម្បីបរិស្ថានស្ថាននៃខេត្តកោះកុងនេះ លោក បូរិន ដែលជាថៅកែក្រុមហ៊ុនប្រមូលសំរាម អិល វ៉ាយ ប្រាយ អ បានអោយCNCដឹងថា នេះជាលើកទី៤ហើយដែលក្រុមការងារលោកបានសហការជាមួយខាងអាជ្ញាធរ និងក្រុមយុវជនស្ម័គ្រចិត្តនានាក្នុងការចូលរួមសំអាតអនាម័យបរិស្ថាននៅចំនុចស្ពានស្វានេះ ហើយរូបលោកផ្ទាល់ក៏មានការត្រេកអរក្នុងការដែលបានឃើញថាសំរាមនៅទីនេះមានការថយចុះជាបន្តបន្ទាប់ ដោយឡែកសំរាមតាមធុងអនាម័យសាធារណ:មានការកើនទ្វេរដង បើប្រៀបធៀបនាពេលកន្លងមក។

លោកក៏សង្ឃឹមថា បងប្អូនពលរដ្ឋនៅតំបន់នេះនឹងចូលរួមក្នុងការវេចខ្ចប់សំរាមដោយមិនមានការបោះចោលផ្តេសផ្តាសតាមដងព្រែកទៀតនោះទេ បើទោះបីជាបច្ចប្បន្នមានការរអាក់រអួលខ្លះក្នុងការប្រមូលថវិការបង់ថ្លៃសេវាយ៉ាងណាក្តី ក៏លោកសប្បាយចិត្តនូវលទ្ធផលដែលខាងក្រុមហ៊ុនទទួលបានពីការរួមចំណែកស្រលាញ់បរិស្ថានពីសំណាក់បងប្អូនពលរដ្ឋមួយចំនួនផងដែរ ។

ទាក់ទិននឹងបញ្ហានេះ ប្រធានក្រុមហ៊ុន អិល វ៉ាយ ប្រាយ អ ក៏បានអំពាវនាវដល់បងប្អូនពលរដ្ឋដែលរស់នៅចំនុចស្ពានស្វា មេត្តាជួយគ្នាក្នុងការជួយវិចខ្ចប់ទុកដាក់សំរាម តាមទីតាំងនានាដែលធ្វើអោយក្រុមហ៊ុនលោកងាយស្រួលក្នុងការប្រមូលសំរាមទាំងនេះ ជាងនេះទៅទៀតគឺរូបលោកមានការសង្ឃឹមយ៉ាងមុតមាំថាបងប្អូនពិតជាអាចចួលរួមក្នុងការមិនបោះចោលសំរាមនានាតាមទីសារធារណះ ពិសេសតាមដងព្រែកនានាដែលជាហេតុធ្វើអោយមានការប៉ះពាល់ដល់បរិស្ថានសងុ្គមនោះឡើយ ។លោកបានបញ្ជាក់បន្ថែមថាទីតាំងធំៗចំនួន៥ដែលជាទីតាំងប្រឈមខ្លាំងជាងគេក្នុងក្រុងខេមរភូមិន្ទត្រូវបានអជ្ញាធរ សហការជាមួយក្រុមហ៊ុន អិល វ៉ាយ ប្រាយ អ ក្នុងការបើកយុទ្ធនាការប្រមូលសំរាមយ៉ាងទៀងទាត់ដោយក្នុង១ខែខាងក្រុមហ៊ុនត្រូវធ្វើការប្រមូលយ៉ាងតិចអោយបាន២ដង ហើយទីតាំងទាំងនេះសុទ្ធសឹងតែជាទីតាំងដែលត្រូវបានគេបោះសំរាមចោលរាប់សិបឆ្នាំមកហើយ ៕ដោយ៖ តង ស៊ុននី



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation