សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យភ្នំពេញ អន្តរជាតិ ជាង១ពាន់២០០នាក់
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ចំនួន១,២៤៥នាក់ ក្នុងនោះមាននារី ៥៧២នាក់ នៅវិទ្យាស្ថានជាតិអប់រំ។


លោកស្រី ទេព កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ បានឲ្យដឹងថា និស្សិតដែលទទួលសញ្ញាបត្រនេះ មាននិស្សិតបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ ក្នុងចំណោមនិស្សិតទទួលសញ្ញាបត្រនេះ មាននិស្សិតអាហារូបករណ៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន៦៦នាក់ (នារី ២៨នាក់) និងនិស្សិតពិការកាយសម្បទាចំនួន ៣នាក់ (នារី ១នាក់)។


លោកស្រីសាកលវិទ្យាធិការ បានឲ្យដឹងផងដែរថា និស្សិតជ័យលាភី ត្រូវទទួសញ្ញាបត្រនាពេលនេះ អ្នកមានការងារធ្វើស្មើនឹង ៨០,៨០ភាគរយ ក្នុងនោះកម្រិតបរិញ្ញាបត្ររង ស្មើនឹង ៧៨ភាគរយ កម្រិតបរិញ្ញាបត្រ ស្មើនឹង ៨១ភាគរយ និងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ស្មើនឹង ១០០ភាគរយ ដែលបានកំពុងបម្រើការងារនៅតាមក្រសួង ស្ថាប័នរដ្ឋ ធនាគារ ភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនឯកជន អង្គការជាតិ អន្តរជាតិ អាជីវកម្មផ្ទាល់ខ្លួន និងកំពុងបន្តការសិក្សា។


លោកស្រី ទេព កូលាប បានឲ្យដឹងថា សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ បានអនុវត្តន៍នូវកម្មវិធីបណ្តុះបណ្តាលដោយផ្តោតទៅលើគុណ ភាពជាចម្បង ស្របនឹងចក្ចុវិស័យរបស់ខ្លួនជា «សាកលវិទ្យាល័យអនុលោមតាមស្តង់ដារជាតិ តំបន់ (អាស៊ាន) និងអន្តរជាតិ»។ លោកស្រីសាកវិទ្យាធិការបន្តថា ដើម្បីសម្រេចបានគុណភាព នៃការបណ្តុះបណ្តាលទាំងចំណេះសម្បទា បំណិនសម្បទា និងចរិយាសម្បទានោះ សាកលវិទ្យា ល័យ បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់រៀបចំកម្មវិធី បរិស្ថាន និងរូបវ័ន្តក្នុងគោលបំណងគាំទ្រដល់ការរៀន និងបង្រៀនឱ្យកាន់តែប្រសើរជាបន្ត បន្ទាប់។


បើតាមលោកស្រី ទេព កូលាប សាកលវិទ្យាធិការ បានឲ្យដឹងថា ក្នុងឆ្នាំសិក្សា២០១៨ -២០១៩ សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតកំពុងសិក្សាប្រមាណ ជិត៤ពាន់នាក់ ក្នុងនោះនារីជាង ២ពាន់នាក់។ ដោយឡែកគិតចាប់ពីឆ្នាំសិក្សា២០០២- ២០០៣ ដល់ឆ្នាំសិក្សា២០១៧-២០១៨ កន្លងមកនេះ និស្សិតបញ្ចប់ការសិក្សា សរុបជាង១ម៉ឺននាក់ ក្នុងនោះនារី ជាង៣ពាន់នាក់៕

អត្ថបទ : សន ពិសិដ្ឋ រូបភាព : អេង សុគុណ លឹម មុនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation