សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ចុះពិនិត្យនិងស្រង់ទិន្នន័យជាក់ស្តែងពីទំហំនៃការខូចខាតរបស់ប្រជាពលរដ្ឋនៅស្រុកកូនមុំដែលគ្រោះមហន្តរាយដោយខ្យល់កន្រ្តាក់
| ព័ត៌មានជាតិ
SHARE


រតនគិរី: បន្ទាប់ពីទទួលបានព័តមានស្តីពី ប្រជាពលរដ្ឋនៅស្រុកកូនមុំរងគ្រោះដោយខ្យល់កន្រ្តាក់កាលពីយប់ថ្ងៃទី២៣ ខែមីនាឆ្នាំ២០១៩ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរីបានចាត់ក្រុមការងារសាខាដឹកនាំដោយលោក សយ សូណា សមាជិគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តចុះពិនិត្យនិងប្រមូលទិន្នន័យជាក់ស្តែងពីទំហ៊ំនៃការខូចខាតផ្ទះសម្បែងទ្រព្យសម្បតិ្ត របស់ប្រជាពលរដ្ឋនៅទីតាំងជាក់ស្តែងដែលរងផលប៉ះពាល់។ ការចុះពិនិ្យនិងស្រង់ទិន្នន័យនេះធ្វើឡើងកាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ដើម្បីមានការជួយដល់ក្រុមប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទាំងនោះ។


លទ្ធផលនៃការស្រង់ទិន្នន័យរបស់ក្រុមការងារខាងលើ បានបង្ហាញថា លំនៅដ្ឋានរបស់ប្រជាពលរដ្ឋក្នុងភូមិ ចំនួនពីរគឺភូមិ១និងភូមិ៣ ស្ថិតក្នុងឃុំត្រពាំងក្រហមរងផលប៉ះពាល់ចំនួន១៩ខ្នងផ្ទះ ក្នុងនោះ ខូចខាតមធ្យម៨ខ្នងផ្ទះ ,ខូចខាតតិចតួច៩ខ្នងផ្ទះ,បុីងដំបូលសាលាឆាន់១ខ្នង និងដួលរលំទាំងស្រុង ១ខ្នងផ្ទះ, ប្រជាពលរដ្ឋរងរបួសស្រាល៤នាក់, រងរបួសធ្ងន់៣នាក, ខូចខាត កាឡេថង១គ្រឿង និងម៉ូតូ៣
គ្រឿង។


គួររំលឹកថា ហេតុការណ៍ខ្យល់កន្រ្តាក់នៅស្រុកកូនមុំនេះកើតឡើងកាលពីវេលាម៉ោង១៩ យប់ថ្ងៃទី២៣ខែមីនា ឆ្នាំ២០១៩មានភ្លៀងធ្លាក់មួយមេអមទៅដោយខ្យល់កន្រ្តាក់ បណ្តាលអោយផ្ទះប្រជាពលរដ្ឋចំនួន១៨ខ្នងនិងសាលាឆាន់១ខ្នងរងនូវការខូចខាតនិងមនុស្ស៧នាក់រងរបួសធ្ងន់-ស្រាលនិងខូចខាត កាឡេថងមួយគ្រឿង និងម៉ូតូ៣គ្រឿងផងែដរ៕
ប៉េស សារី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation