អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ខេត្តកំពង់ឆ្នាំងប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តច្បាប់ចរាចរណ៍
| ព័ត៌មានជាតិ
SHARE

អនុគណកម្មការសុវត្ថិភាពចរាចរណ៍ខេត្តកំពង់ឆ្នាំ នៅព្រឹកថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៩នេះបានបើកកិច្ចប្រជុំត្រួតពិនិត្យអំពីវឌ្ឍនភាពនៃការ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងខេត្តកំពង់ឆ្នាំង នាពេលកន្លងមក ។

លោកគង្គ ឃាង អនុប្រធានមន្ទីរសាធារណកានិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានអោយដឹងថា កន្លងមកនេះកម្លាំងចម្រុះនៃអនុគណកម្មការសុវត្តិភាពចរាចរណ៍ខេត្តកំពង់ឆ្នាំង បានបំពេញកិច្ចការរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ទៅតាមតួនាទីនិងភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដូចជាការចុះធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍តាមទីសាធារណៈ តាមរោងចក្រ និងប្រជាពលរដ្ឋ ។ ជាមួយគ្នានេះក៍បានចុះធ្វើវិធានការរដ្ឋបាលរឹតបន្តឹងនៃការ
អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមគោលដៅនីមួយៗដែលខេត្តបានកំណត់ ដូចជាការពិនិត្យ រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដឹកសំពីងសំពោង និង ការចុះធ្វើសុវត្ថិភាពចរាចរណ៍ ផ្តល់មួកសុវត្ថិភាពដល់ប្រជាជាពលរដ្ឋឆ្លើយត្រូវសំណួរពីច្បាប់ចរាចរណ៍ផ្លូវគោគផងដែរ ។

លោក គង្គ ឃាង បានបន្តទៀតថា បើទោះបីក្រុមការងារចម្រុះ បានខិតខំយ៉ាងណាក៍ដោយ ក៍នៅមានចំណុចអវិជ្ជមានមួយចំនួនដែលទាមទារអោយចូលរួមធ្វើពិភាក្សា ផ្លាស់ប្តូរយោបល់រកចណុចរួមមួយកំណត់គោលដៅ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយនៃករណីគ្រោះថ្នាក់ចរាចរណ៍អោយនៅកម្រិតទាបំផុត ។

កិច្ចប្រជុំបានធ្វើការពិភាក្សាគ្នារកចំណុចអវិជ្ជមាន អ្នកប្រើប្រាស់ផ្លូវមួយចំនួនខ្វះការប្រុងប្រយ័ត្នក្នុងពេលបើកបរ ការពាក់មួកសុវត្ថភាព ពាក់ខ្សែក្រវ៉ាត់ នៅមានកម្រិត ប្រជាពលរដ្ឋនៅពុំទាន់យល់ច្បាស់ពីច្បាប់ចរាចរណ៌ផ្លូវគោក ។
ប្រជាពលរដ្ឋនៅមានទំនោរខ្លាចប៉ូលីសជាងខ្លាចច្បាប់ ។ អ្នកបើកបររថយន្តដឹកកម្មករ មិនទាន់មាននីតិសម្ប្បទារគ្រប់គ្រាន់ក្នុងការបើករថយន្ត ខ្វះការទទួលខុសត្រូវ ដែលចំណុចអស់ទាំងនេះហើយធ្វើអោយករណីគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើតមាន ។

មានប្រសាសន៍នៅក្នុងឱកាសនោះឯកឧត្តម អៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំងបានសំដែងនូវកាកោតសរសើរ ចំពោះមន្រ្តីជំនាញ និងកម្លាំងចម្រុះទាំងអស់ដែលបានយកចិត្តទុកដាក់ខិតខំបំពេញ ភារកិច្ចរបស់ខ្លួនទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

ឯកឧត្ត្តមមានប្រសានទៀតថា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាកចរាចរណ៍អោយនៅកម្រិតទាបនោះ ត្រូវបន្តធ្វើការផ្សព្វផ្សាយអោយបានច្រើនបន្ថែមទៀត រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាមួយនេះត្រូវមានវិធានការចំពោះអ្នកបើកបរថយន្ត ដឹកកម្មកររោងចក្រដែលពុំមានឯកសារគ្រប់គ្រាន់ ចំពោះរោងចក្រ ត្រូវពិនិត្យអំពីទីតាំងចំណតរថយន្តដឹកកម្មករ មិនត្រូវអោយមានដឹក និងដាក់កម្មករ នៅខាងក្រៅរោងចក្រនោះទេ ។

មន្ទីរព័តមានត្រូវសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្ត មន្ទីសារធារណៈករនិងដឹកជញ្ជូនខេត្ត ដើម្បីរៀបចំផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ តាមរយៈវេទិកាតុមូលតាមវិទ្យុជាតិនិយាយពីច្បាប់ចរាចរណ៍៕ដោយ៖ ហ៊ឹង ចូច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation