ចិន-កម្ពុជា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការនាំចេញផ្លែស្វាយ
| ព័ត៌មានជាតិ
SHARE

ស្ថានទូតចិន ប្រចាំនៅកម្ពុជា ឲ្យដឹងតាមហ្វេសប៊ុកថា ចិន-កម្ពុជា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីអំពីការនាំចេញផ្លែស្វាយទៅកាន់ប្រទេសចិន។

ប្រសិនដំណើរការបានយ៉ាងរលូន និងជោគជ័យ នាដើមឆ្នាំក្រោយខាងមុខនេះ ប្រទេសចិន និងកម្ពុជានឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីអំពីការនាំចេញផ្លែស្វាយពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន។ តាមអ្វីដែលបានដឹងប្រទេសកម្ពុជាមានសក្តានុពលក្នុងការនាំចេញផ្លែស្វាយជាង៥០ម៉ឺនតោនទៅកាន់ប្រទេសចិនជារៀងរាល់ឆ្នាំ។ ដោយមើលទៅលើទំនាក់ទំនងដ៏ល្អប្រពៃនេះ ប្រទេសចិន នាថ្ងៃខាងមុខនឹងបើកចំហទីផ្សារ ជូនដល់ផលិតផលកសិកម្មក្នុងប្រទេសកម្ពុជា កាន់តែច្រើន។

តាមរបាយការណ៍ ពីក្រសួងកសិកម្ម ក្នុងរយៈពេល៩ខែឆ្នាំនេះ កម្ពុជាបាននាំចេញផ្លែស្វាយជាង៤ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេសវៀតណាម បារាំង អាល្លឺម៉ង់ ឆែក អង់គ្លេស ជប៉ុន សិង្ហបុរី អារ៉ាប់ប៊ីសាអូឌីត ឥណ្ឌា តៃវ៉ាន់ ប៊ែលហ្ស៊ិក ថៃ អូស្ត្រាលី ស្វីស កាណាដា និងប្រទេសកាស្សាក់ស្ថាន។ កន្លងមក កម្ពុជាក៏បានស្នើឲ្យភាគីចិនពន្លឿនការអនុញ្ញាត ឲ្យនាំចេញផលិតផលកសិកម្មមួយចំនួនទៀត ដូចជា ផ្លែមៀន ស្រកានាគ ដូង ម្រេច និងទឹកមាត់ត្រចៀកកាំ ទៅកាន់ប្រទេសចិន ឲ្យបានឆាប់រហ័ស៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation