ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ១៩គ្រួសារទទួលអំណោយពីសាខាកាកបាទក្រហមខេត្តព្រះសីហនុ
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ ៖ លោកជំទាវ ប្រាក់ ច័ន្ទសុខា ហេរញ្ញិកសាខា រួមដំណើរដោយ មន្ត្រីសាខា អនុសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តព្រះសីហនុ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ១៩គ្រួសារ នៅឃុំបឹងតាព្រហ្ម ០១គ្រួសារ នៅឃុំព្រៃនប់ ០១គ្រួសារ និងឃុំទួលទទឹង ១៧គ្រួសារ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ក្នុងឱកាសនោះដែរ លោកជំទាវ ប្រាក់ ច័ន្ទសុខា បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ឯកឧត្តម ប្រធានកិត្តិយសសាខា ឯកឧត្តមប្រធានគណកម្មាធិការសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយយកចិត្តទុកដាក់ខ្ពស់ និងមិនមានការរើសអើង វណ្ណៈ ជាតិសាសន៏ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។

បន្ថែមពីនេះ លោកជំទាវ ប្រាក់ ច័ន្ទសុខា បាននាំសេចក្តីអំពាវនាវពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្ន គិតគូរថែទាំសុខភាពឱ្យបានល្អ ដោយត្រូវរស់នៅមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហារូបត្ថម្ភឱ្យបានត្រឹមត្រូវ ត្រូវកំចាត់សត្វមូសខ្លា តាមរយៈរៀបចំសម្ភារៈក្នុងផ្ទះសំបែងឱ្យមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាឱ្យមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់ថ្លុក សំបកកំប៉ុង សំបកកង់ កាប់ឆ្ការព្រៃស៊ុបទ្រុបជុំវិញផ្ទះ។

លោកជំទាវ ប្រាក់ ច័ន្ទសុខា ក៏បានសង្កាត់ធ្ងន់ពីការចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយនូវអត្រាស្លាប់ និងពិការភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ ចូលរួរួមគោរពច្បាប់ (គោរពសិទ្ធ គោរពស្លាកសញ្ញា និងពាក់មួកសុវត្ថភាពឳ្យបានត្រឹមត្រូវ) ដែលបញ្ហាទាំងនេះនៅតែជាបញ្ហាប្រឈមរបស់យើងទាំងអស់គ្នា ។

អំណោយដែលផ្ដល់ជូនក្នុងមួយគ្រួសារមាន៖ អង្ករ ២០ គីឡូ មី ១កេស ត្រីខ ១យួរ កន្ទេល១ តង់១ ឃីត១(ក្រម៉ា១ សារ៉ុង១ មុង១ ភួយ១) និងថវិកា ១៥ម៉ឺនរៀល (សម្រាប់ ១២គ្រួសាររងគ្រោះស្រាល) ថវិកា ៣០ម៉ឺនរៀល (សម្រាប់ ៤គ្រួសាររងគ្រោះមធ្យម) និងថវិកា ៨០ម៉ីនរៀល (សម្រាប់ ៣គ្រួសាររងគ្រោះធ្ងន់ធ្ងរ) ៕ដោយ៖ប៉ៃ សុឃីម


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation