តំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុបើកវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធីថ្មើរជើង សម្រាប់ឆ្នាំ ២០១៩
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់និងគិតគូរយ៉ាងយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមមេបញ្ជាការយោធភូមិភាគ ក្នុងការហ្វឹកហ្វឺនបំប៉នបង្កើនគុណភាពចំណេះដឹងដល់នាយទាហាននាយទាហានរងនិងពលទាហានអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុបានបើកវគ្គ ហ្វឹកហ្វឺន បំប៉ន ជំនាញយុទ្ធវិធីស្មើជើងដល់កងអនុសេនាតូចកងអនុសេនាធំក្រោមអធិបតីភាពរបស់ឯកឧត្តមឧត្តមសេនីយ៍ឯកយឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការយោធភូមិភាគទី ៣ ឯកឧត្តមគួចចំរើនអភិបាលខេត្តព្រះសីហនុ ព្រមទាំង សិក្ខាកាមដែលជានាយទាហាននាយទាហានរងនិងពលទាហានប្រមាណជិត ២០០ នាក់ចូលរួមផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រីនូវ សំអុលមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុបានធ្វើរបាយការណ៍ដោយលើកឡើងថា ដោយអនុវត្តតាមផែនការហ្វឹកហ្វឺនប្រចាំឆ្នាំ ២០១៩របស់មេបញ្ជាការកងទ័ពជើងគោកនិងការយកចិត្តទុកដាក់ខ្ពស់ក្នុងការដាក់បទបញ្ជាត្រួតពិនិត្យកាក្រើនរំលឹកពីសំណាក់ឯកឧត្តមមេបញ្ជាការយុទ្ធភូមិភាគទី ៣ក្នុងការហ្វឹកហ្វឺនបំប៉នដល់នាយទាហាននាយទាហានរងពលទាហានគ្រប់បណ្ដាអង្គភាពចំណុះយោធភូមិភាគ ក្នុងនោះអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងធនធានមនុស្សក្នុងជួរកងយោធពលខេមរៈភូមិន្ទ ហើយការហ្វឹកហ្វឺនរបស់អង្គភាពតំបន់ប្រតិបត្តិការសឹក មិនមែនតែបើកវគ្គហ្វឹកហ្វឺនលើកនេះ ទេកន្លងមកតែងតែបើកវគ្គជាបន្តបន្ទាប់ក្រោមការចង្អុលបង្ហាញរបស់ថ្នាក់លើតាមលំដាប់ថ្នាក់ ដូចជាហ្វឹកហ្វឺនពីថ្នាក់បុគ្គលដល់ថ្នាក់ពួកពីថ្នាក់ពួកដល់ថ្នាក់ក្រុមពីថ្នាក់ក្រុមដល់ថ្នាក់កងអនុសេនាតូចកងអនុសេនាធំនិងដល់ថ្នាក់វរសេនាតូចផងដែរ។ ហើយលោកបានបន្តទៀតថា ទន្ទឹមនឹងដំណើរការហ្វឹកហ្វឺននៅក្នុងអង្គភាព អង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្តក៏បានចាត់តាំងបញ្ជូននាយទាហាននាយទាហានរងនិងពលទាហានដើម្បីទៅហ្វឹកហ្វឺនរៀនសូត្រតាមបណ្ដាសាលាជំនាញទាំងក្នុងនិងក្រៅប្រទេសដើម្បីពង្រឹងចំណេះដឹងនិងសមត្ថភាពដើម្បី បម្រើឱ្យការប្រយុទ្ធមានប្រសិទ្ធភាពខ្ពស់។

មានប្រសាសន៍សំណេះសំណាលនៅក្នុងឱកាសនោះ ឯកឧត្តមគួចចំរើនអភិបាលខេត្តព្រះសីហនុ និងឯកឧត្តមឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក និង ជាមេបញ្ជាការយោធភូមិភាគទី ៣ បានលើកឡើងថា ការបើកវគ្គហ្វឹកហ្វឺន ពង្រឹងរបៀបរៀបរយដល់នាយទាហាននាយទាហានរងនិងពលទាហាននាពេលនេះគឺដើម្បីបង្កើនការយល់ដឹងបន្ថែមទៀតព្រមទាំងកសាងបាននូវកងទ័ពមួយដែលមានគុណភាពនិងមានសមត្ថភាពក្នុងការបំពេញការងារបម្រើជូនជាតិមាតុភូមិនិងប្រជាពលរដ្ឋ។ ហើយកងទ័ព យើង ទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយក៏ត្រូវគោរពអោយបាននូវវិន័យរបស់កងទ័ពគោរពបទបញ្ជាឱ្យបានម៉ឺងម៉ាត់របស់ថ្នាក់លើដែលបានដាក់ចុះ។

ក្នុងនោះឯកឧត្តមក៏បានបន្ថែមថាសូមអោយសិក្ខាកាម ទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ហ្វឹកហាត់រៀនសូត្រឱ្យបានខ្ជាប់ខ្ជួនស្ដាប់ការបង្រៀនការពន្យល់ការបកស្រាយរបស់យោធាចារ្យឱ្យបានគ្រប់ពេលវេលា គោរពពេលវេលារៀនសូត្រគោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាវិន័យរបស់កងទ័ពពុះពារនិងជំនះរាល់ការលំបាកទាំងឡាយដើម្បីសម្រេចនូវលទ្ធផលរៀនសូត្រឱ្យបានល្អ។ ត្រូវពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានទូលំទូលាយបំផុត រស់នៅមានអនាម័យល្អទាំងកន្លែងរស់នៅកន្លែងសិក្សារៀនសូត្រកន្លែងហូបចុកគោរពសិទ្ធិគ្នាទៅវិញទៅមកនឹងរក្សាទ្រព្យសម្បត្តិរបស់អង្គភាពឲ្យបានគង់វង្ស។
ជាមួយគ្នានោះឯកឧត្តមគណៈអធិបតីក៏បានបញ្ជាក់បន្ថែមថា កងទ័ពទាំងអស់ត្រូវត្រៀមកម្លាំងអន្តរាគមន៍កម្រិតខ្ពស់មួយរយភាគរយនៃចំនួនទ័ពតាមផែនការនិងបទបញ្ជាថ្នាក់លើនិងត្រៀមខ្លួនជានិច្ចក្នុងការទទួលបទបញ្ជារបស់ថ្នាក់លើក្នុងការទប់ស្កាត់និងវាយបំបាក់នៅរាល់ឧបាយកលញ៉ុះយ៉ុងបង្កអសន្តិសុខរបស់ឧទ្ទាមក្រៅច្បាប់ ត្រូវថែរក្សា សុខសន្តិភាពស្ថេរភាពនយោបាយជូនជាតិនិងប្រជាពលរដ្ឋកសាងសេដ្ឋកិច្ចនិងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខដឹកនាំ៕ដោយ៖ប៉ៃ សុឃីម


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation