សម្ដេចតេជោ អញ្ជើញប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភី សាកលវិទ្យាល័យបៀលប្រាយ ជាង ៤ពាន់នាក់
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ : នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ និស្សិតសាកលវិទ្យាល័យបៀលប្រាយ សរុបចំនួន ៤០៣៨នាក់ បានទទួលសញ្ញាបត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

តាមរបាយការណ៍ របស់លោក ឌៀប សីហា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបៀលប្រាយ
បានឱ្យដឹងថា ក្នុងចំណោមនិស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនេះ មានថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត សរុបចំនួន ៤.០៣៨នាក់ ដែលបានបញ្ចប់ការសិក្សា ដោយជោគជ័យ ក្នុងឆ្នាំសិក្សា២០១៥-២០១៦ ដល់ឆ្នាំសិក្សា ២០១៨-២០១៩ ។ ក្នុងចំណោម និស្សិតជ័យលាភីទាំង៤ ក៏មាននិស្សិតអាហារូបករណ៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គហាសេនាបតីតេជោនិង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន១៦៩នាក់ (នារី ៦៦នាក់ ) ផងដែរ។

រយៈពេល ២០ឆ្នាំ កន្លងមកនេះ សាកលវិទ្យាល័យនេះ បានពង្រីកវិសាលភាព នៃសេវាអប់រំឧត្តមសិក្សា ការបណ្តុះបណ្តាល និង អភិវឌ្ឍធនធានមនុស្សឱ្យមានជំនាញ គុណភាព ប្រសិទ្ធភាព និងឯកទេសច្បាស់លាស់ ក្នុងទិសដៅជាសារវ័ន្តលើការកសាងសមត្ថភាព ប្រើគំនិតត្រិះរិះពិចារណា ក្នុងការចូលរួមអភិរក្សវប្បធម៌ជាតិ និង អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា ជាមួយនឹងសហគមន៍អន្តរជាតិ។

គោលដៅអាទិភាពដែល សាកលវិទ្យាល័យបៀលប្រាយ កំពុងបន្តអនុវត្តក្នុងដំណាក់កាលទីបី នៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍសាកលវិទ្យាល័យ (២០១៦-២០៣០) គឺភាពជោគជ័យរបស់និស្សិតគ្រប់កម្រិត ដែលបានបញ្ចប់ការសិក្សាចេញពីសាកលវិទ្យាល័យ ត្រូវតែមានដំណេះដឹងសមត្ថភាពជំនាញ និង គំនិតច្នៃប្រឌិតប្រកបដោយការត្រិះរិះពិចារណា ភាពជាអ្នកដឹកនាំ និង អាចដោះស្រាយបញ្ហា ប្រឈមនានា ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត ប្រកបដោយឥរិយាបថល្អប្រពៃ៕អត្ថបទ : សន ពិសិដ្ឋ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation