ពលរដ្ឋស៊ីរីជាច្រើនគ្រួសារស្ថិតនៅជំរំជនភៀសខ្លួនក្រោយពីរត់គេចពីការវាយប្រហាររបស់យោធាតួកគី
| ព័ត៌មានអន្តរជាតិ
SHARE

ស៊ីរី ៖ ក្រុមគ្រួសារដែលភៀសខ្លួននៅស៊ីរីបានស្វែងរកការការពារសុវត្ថិភាពនិងជំនួយនៅពេលដែលពួកគេបានព្យាយាម សម្របខ្លួនទៅនឹងការរស់នៅក្នុងជំរំជនភៀសខ្លួនកាលពីថ្ងៃអាទិត្យក្នុងរយៈពេល២ថ្ងៃបន្ទាប់ពីប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្គាន់ (Tayyip Erdogan) បានយល់ព្រមលើបទឈប់បាញ់ដើម្បីទុកពេលឲ្យកងកម្លាំងអំបូរឃឺដដកចេញពីតំបន់មួយ នៅតាមព្រំដែន រវាងស៊ីរីនិងតួកគី។

មនុស្សរាប់ម៉ឺននាក់បានបោះបង់ចោលផ្ទះរបស់ពួកគេនៅទូទាំងតំបន់ភាគខាងជើងប្រទេសស៊ីរីដែលនេះបានក្លាយជាវិបត្តិមនុស្សជាតិថ្មីមួយទៀតនៅក្នុងប្រទេសនេះ។

អាជ្ញាធរដឹកនាំដោយក្រុមឃឺដបាននិយាយកាលពីថ្ងៃអង្គារថា មនុស្សជាង២៧ម៉ឺន៥ពាន់នាក់ដែលក្នុងនោះរួមមានកុមារជាង៧ម៉ឺននាក់បានភៀសខ្លួនដោយសារប្រតិបត្តិការវាយលុករបស់កងកម្លាំងតួកគីដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុននៅភាគឦសានប្រទេសស៊ីរី។

ទីធ្លានៅខាងមុខអគារសាលារៀននៅក្នុងតំបន់តាល់អាប់យ៉ាដ (Tal Abyad) ត្រូវបានគេយកធ្វើជាជំរំបណ្តោះអាសន្នចំនួន៣ដែលអាចផ្ទុកមនុស្សបានប្រហែល៤៥គ្រួសារ។

សូមរម្លឹកថា កាលពីថ្ងៃព្រហស្បតិ៍ តួកគីបានយល់ព្រមនៅក្នុងកិច្ចចរចាជាមួយអាមេរិកដើម្បីផ្អាកការវាយប្រហាររយៈពេល៥ថ្ងៃដោយទុកពេលឲ្យក្រុមយុទ្ធជនអំបូរឃឺដដកចេញពីតំបន់សុវត្ថិភាពដែលតួកគីគ្រោងនឹងបង្កើតឡើងនៅភាគឦសានប្រទេសស៊ីរីក្បែរព្រំដែនប្រទេសតួកគី៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation