លោកឧកញ៉ា សុខ ហ៊ាង ជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តត្បូងឃ្មុំ
| ព័ត៌មានជាតិ
SHARE

ត្បូងឃ្មុំ៖ ឆ្លងកាត់ការរៀបចំបោះឆ្នោតជ្រើសរើសប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តត្បូងឃ្មុំ ធ្វើឡើងនៅមន្ទីរពាណិជ្ជកម្ម ខេត្តត្បូងឃ្មុំ ចាប់ផ្ដើមពីម៉ោង៨ព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ ២០១៩ រហូតដល់ម៉ោង៣ រសៀលថ្ងៃដដែល ជាលទ្ធផល លោកឧកញ៉ា សុខ ហ៊ាង ប្រធានក្រុមហ៊ុនកែច្នៃកៅស៊ូ ហ៊ាង សេងហ៊ត់ ក្នុងស្រុកពញាក្រែក ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តត្បូងឃ្មុំ ដោយក្នុងនោះមានសមាជិកចំនួន១៤រូប។

ការបោះឆ្នោតនេះប្រព្រឹត្តិទៅ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ថូរ៉ា និងឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្តត្បូងឃ្មុំ និងលោកឧកញ៉ា ងួន ម៉េងតិច តំណាងសភាពាណិជ្ជកម្មកម្ពុជា៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation