ទេសរដ្ឋមន្ត្រី លី ធុជ៖ ការអប់រំនយោបាយដល់មន្ត្រីនិងយុវជនបក្ស ជាការងារដ៏សំខាន់ក្នុងការកសាងនិងពង្រឹងបក្ស
| ព័ត៌មានជាតិ
SHARE

រតនគិរី៖ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងជាអនុ ប្រធានក្រុមការងារថ្នាក់កណ្ដាលគណបក្សចុះជួយខេត្តរតនគិរី បានលើកឡើងបែបនេះក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជាធិបតីភាពក្នុងពិធីបើកវគ្គអប់រំនយោបាយជំនាន់ទី២៧ របស់មន្ត្រីគណបក្សប្រជាជនកម្ពុជាសាខាមន្ទីរអប់រំយុវជននិងកីឡាខេត្តរតនគីរីប្រមាណជាង ៤០០ នាក់នៅសាលមហោស្របសម្ដេចតេជោហ៊ុនសែននាព្រឹកថ្ងៃទី២០ខែតុលាឆ្នាំ ២០១៩ក្នុងបរិវេណមន្ទីរវប្បធម៌និងវិចិត្រសិល្បៈក្នុងក្រុងបានលុង។

មានប្រសាសន៍បើកវគ្គនាឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ការអប់រំនយោបាយដល់មន្រ្តីគណបក្ស និងយុវជនគណបក្ស ជាការងារដ៏មានសារៈសំខាន់មួយ ក្នុងការកសាង និងពង្រឹងគណបក្សនៅគ្រប់ដំណាក់កាល ជាពិសេសសម្រាប់បរិបទថ្មី ការងារនេះកាន់តែមានតួនាទីសំខាន់ចាំបាច់ថែមទៀត ដើម្បីធានាជោគជ័យរបស់គណបក្សទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចតទៅអនាគតយូរអង្វែង។ 

ឯកឧត្តមបានបញ្ជាក់ថា វគ្គអប់រំនយោបាយរបស់គណបក្សគឺជាគោលការណ៍ចម្បងដែលគណបក្សតែងតែប្រកាន់យកតាំងពីដើមរៀងមក ដើម្បីពង្រឹងគោលជំហររបស់មន្រ្តីគណបក្សទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ក្នុងគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់។ តាមរយៈនេះ គណបក្សបានសម្លៀងនូវឆន្ទៈមុតស្រួចរបស់មន្រ្តីគណបក្ស ដើម្បីឲ្យមន្រ្តីគណបក្សមានលទ្ធភាពគ្រប់គ្រាន់ក្នុងបំពេញភារកិច្ចដែលគណបក្ស និងប្រជាជនប្រគល់ជូន។

ឯកឧត្តមបាន បន្ថ ទៀតថា អាស្រ័យដោយបានបំពាក់នូវអាវុធដ៏មុតស្រួច និងភ្លឺថ្លានេះហើយ បានជាកម្មាភិបាល យុទ្ធជន យុទ្ធនារីនិងប្រជាជនយើងគ្រប់ជំនាន់កន្លងមក សម្រេចបានស្នាដៃធំៗជាប្រវត្តិសាស្រ្ត មានជាអាទិ៍ ការតស៊ូ រំដោះជាតិ ការតស៊ូសង្រ្គោះជាតិ ការកសាងអភិវឌ្ឍប្រទេសជាតិ និងការការពារប្រទេសជាតិឲ្យមានភាពរឹងមាំ និងរីកចម្រើនដូចសព្វថ្ងៃនេះ។ ការបំពាក់នូវអាវុធនយោបាយ សតិអារម្មណ៍ និងចាត់តាំងជូនដល់មន្រ្តីគណបក្សយើងត្រូវបានធ្វើឡើងសមស្របទៅតាមសភាពការណ៍ជាក់ស្តែងរបស់ប្រទេសជាតិ ក៏ដូចជាសភាពការណ៍ជាក់ស្តែងរបស់គណបក្សក្នុងដំណាក់កាលបច្ចុប្បន្ននេះ។ ហើយ ចំណេះដឹងដែលយើងទទួលបានពីវគ្គសិក្សានេះនឹងក្លាយជាប្រទីបបំភ្លឺផ្លូវសម្រាប់យកទៅចាត់តាំងអនុវត្តឲ្យត្រឹមត្រូវតាមកម្មវិធីនយោបាយរបស់គណបក្សដែលបានប្រែជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ននេះ៕ដោយ៖ប៉េស សារី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation