រាជធានីភ្នំពេញ នឹងខេត្តបារៀ-វង់តាវ​នៃប្រទេសវៀតណាមជំរុញកិច្ចការតភ្ជាប់វិស័យទេសចរណ៍ជាមួយគ្នា
| ព័ត៌មានជាតិ
SHARE

អភិបាលរាជធានីភ្នំពេញជំរុញការតភ្ជាប់វិស័យទេសចរណ៍រវាងរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជាជាមួយនឹងខេត្តបារៀ-វង់កាវ នៃប្រទេសវៀតណាម ដើម្បីទាក់ទាញភ្ញៀវទេសចរ នៃប្រទេសទំាង២ឲ្យទៅទស្សនាកម្សាន្តទៅវិញទៅមកឲ្យកាន់តែច្រើន។

ឯកឧត្ត ឃួង ស្រេង អភិបាលរាជធានីភ្នំពេញចង់ឲ្យមានការភ្ជាប់ទំនាក់ទំនងរវាងវិស័យ ដឹកជញ្ជូនអ្នកដំណើរតាមរយៈរថយន្តក្រុងពីរាជធានីភ្នំពេញទៅខេត្តបារៀ-វង់តាវ នៃប្រទេសវៀតណាម ឬពីខេត្តខេត្តបារៀ-វង់តាវ​ មកកាន់រាជធានីភ្នំពេញវិញ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់អ្នកទេសចរនៃប្រទេសទំាង២បានទៅទស្សនាកម្សាន្តនៅតំបន់ទេសចរណ៍សំខាន់ៗទំាងនៅ រាជធានីភ្នំពេញ និងខេត្ត បារៀ-វង់តាវជាដើម។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានថ្លែងដូច្នេះក្នុងឱកាសទទួលស្វាគមន៍ក្រុមគណៈប្រតិភូវៀតណាមដែលដឹកនាំដោយឯកឧត្តម ង្វៀន ហុងលិញ សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តវៀតណាម និងប្រធានក្រុមប្រឹក្សាប្រជាជន ខេត្តបារៀ-វង់តាវ នៃប្រទេសវៀតណាម នៅព្រឹកថ្ងៃទី២១ ខែតុលានេះ ដើម្បីពិភាក្សាគ្នាលើគម្រោងភ្ជាប់កិច្ចសហប្រតិបត្តិការលើវិស័យ ជាច្រើន ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនទំាងសងខាង។


ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានអះអាងថា គម្រោងតភ្ជាប់វិស័យទេសចរណ៍រវាងរាជធានី ខេត្តនៃប្រទេសទំាង២នេះ និងជាកញ្ចប់ផលិតផលថ្មីក្នុងការទាក់ទាញភ្ញៀវទេសចរ ខណៈដែរ រាជធានីភ្នំពេញ និងបារៀ-វង់តាវ នៃប្រទេសវៀតណាម សម្បូរទៅដោយតំបន់ទេសចរណ៍ ធម្មជាតិ ប្រវត្តិសាស្រ្ត ដ៏ច្រើនដូចគ្នា។

ឯកឧត្តម ង្វៀន ហុងលិញ សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនីស្តវៀតណាម និងប្រធានក្រុមប្រឹក្សាប្រជាជន ខេត្តបារៀ-វង់តាវ​ នៃប្រទេសវៀតណាមបានគាំទ្រចំពោះ គម្រោងពង្រីកកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរវិស័យទេសចរណ៍នេះថា នឹងជួយទាក់ទាញ ភ្ញៀវទេសចរទំាងសងខាងបានកាន់តែច្រើន៕អត្ថបទ ៖ ម៉ៅ​ នរិទ្ធិយ៉ា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation