យុទ្ធនាការកាត់ទម្លាក់ខ្សែកាបតាមមហាវិថីធំចំនួន៦នឹងបញ្ចប់ឆាប់ៗនេះ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ លេខ​ ០២៥/១៦ កាល​ពី​កន្លងទៅនេះ​ បាន​ឲ្យ​​ដឹង​ថា ក្រុម​ការងារ​ចម្រុះ​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ នឹង​រៀប​ចំ​​សណ្ដាប់​ធ្នាប់​​បណ្ដាញ​ខ្សែ​កាប​អាកាស​តាម​ដង​ផ្លូវ​ ដែល​ត្រូវ​កាត់​ទម្លាក់​​​ជា​ជំហាន​ៗ។ ​​​​សកម្មភាព​នេះ​ គឺ​ដើម្បី​​រៀប​ចំ​សណ្ដាប់​ធ្នាប់ សុវត្ថិភាព​​នៃ​បណ្ដាញ​ខ្សែ​កាប និង​ដើម្បី​លើក​កម្ពស់​​សោភ័ណភាព​រាជធានី​។

ដើម្បី​អនុវត្ត​ន៍យុទ្ធនាការ​​នេះ​ ឲ្យ​បាន​ប្រសើរ រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​​​បាន​តម្រូវ​ឲ្យ​​អង្គភាព​រដ្ឋ និង​បណ្ដា​ក្រុមហ៊ុន​ឯក​ជន​​ដែល​មាន​បណ្ដាញ​ខ្សែ​កាប​លើ​អាកាស​ទាំង​អស់ ត្រូវ​​ចូល​រួម​សហការ​​ ដើម្បី​​កាត់​ទម្លាក់​ខ្សែ​កាប​មក​ចូល​បំពង់​​បណ្ដាញ​ក្រោម​ដី​។

សូមជម្រាបថា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភ្នំពេញ បនធ្វើការរៀបចំសណ្ដាប់ធ្នាប់ បណ្ដាញខ្សែកាបអាកាស តាមដងមហាវិថីធំៗ ចំនួន៦ ដោយធ្វើការកាត់ទម្លាក់ជាជំហានៗ ដាក់ចូលក្នុងបំពង់ក្រោមដីវិញ ដើម្បីពង្រឹងសុវត្ថិភាពជូនប្រជាពលរដ្ឋ លើកកម្ពស់សោភ័ណភាពរាជធានី ក៏ដូជាការរក្សាសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ សំដៅកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ។

តាមសេចក្ដីប្រកាសបានឱ្យដឹងថា រដ្ឋបាលរាជធានីបានស្នើឱ្យអង្គភាពរដ្ឋ ស្ថាប័ន ក្រុមហ៊ុនឯកជននានា ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមសហការ និងផ្ដល់ភាពងាយស្រួលដល់ក្រុមការងារ ដែលមានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អគ្គិសនីកម្ពុជា ក្រុមហ៊ុន CFOCN ក្រុមហ៊ុន PPCTV និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត​ ដើម្បីឱ្យដំណើរនេះ ប្រព្រឹត្តទៅបានជោគជ័យ ជៀសវាងមានបញ្ហាផ្សេងៗ។

មហាវិថីធំៗដែលត្រូវអនុវត្តការងារខាងលើរួមមាន៖ មហវិថីព្រះនរោត្តម,មហាវិថីសហព័ន្ធរុស្ស៊ី,មហាវិថីព្រះមុនីវង្ស, មហាវិថីម៉ៅសេទុង,មហាវិថីកម្ពុជាក្រោម, និងមហាវិថីព្រះសីហនុ។
យុទ្ធនាការនៃការកាត់ខ្សែភ្លើងខ្សែកាប ខ្សែរinternet នៅតាមបណ្តោយមហាវិថីទាំង៦ នៅក្នុងទីក្រុងភ្នំពេញ​ មកទល់ពេលនេះគឺអនុវត្តមកដល់មហាវិថីព្រះសីហនុហើយ ដែលជាមហាវិថីចុងក្រោយនៃគម្រោងទាំង៦ផ្លូវ ដោយឡែកមកទល់ពេលនេះគឺនៅសល់តែប្រមាណជាជាង២ ទៅ ៣សប្តាហ៍ទៀតប៉ុណ្ណោះ គម្រោងសំអាតនៅប្រព័ន្ធខ្សែអ៉ីនធើណេតផ្សេងៗនៅតាមដងផ្លូវបានបញ្ចប់ និង​ ឈានទៅគម្រោងថ្មី ចំនួន ១៧ផ្លូវទៀត ៕ អត្ថបទ៖ឌីយ៉ម៉ង់


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation