កម្មវិធីសិក្សាថ្មី RoboThinkអប់រំកុមារតូចឲ្យអភិវឌ្ឍជំនាញ សម្រាប់អនាគតឌីជីថល ស្របតាមកម្មវិធីអប់រំបែបស្ទែម ក្នុងបរិបទឧស្សាហកម្ម៤.០
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ឧស្សាហកម្ម ៤.០ សំដៅលើការអភិវឌ្ឍបច្ចេកវិទ្យាជឿនលឿនមួយចំនួន ដូចជាការបោះពុម្ភ 3D បច្ចេកវិទ្យាមនុស្សយន្ត បច្ចេកវិទ្យាជីវសាស្ត្រ ទំនើបកម្មលើបណ្ដាញទូរគមនាគមន៍ និងចំណេះធ្វើថ្មីៗអំពីការគ្រប់គ្រងផលិតកម្មជាដើម។ បច្ចេកវិទ្យាទាំងនេះ ក៏នឹងធ្វើឲ្យមានការផ្លាស់ដំណើរការផលិតកម្ម។ 

ដើម្បីឆ្លើយតបនិងភាពជឿនលឿននៃបច្ចេកវិទ្យា កម្មសិក្សាថ្មីមួយ RoboThink (រ៉ូបូស៊ីង) ដែលជាកម្មវិធីអប់រំបែបស្ទែម តំណាងឲ្យការសិក្សាផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ត្រូវបានបង្កើតឡើង ដើម្បីជួយដល់អ្នកសិក្សាក្មេងតូចៗ ចាប់ផ្តើមអភិវឌ្ឍជំនាញចាំបាច់សម្រាប់អនាគតឌីជីថល ដែលកំពុងឆ្ពោះទៅបរិបទឧស្សាហកម្ម៤.០។

កម្មវិធីសិក្សាថ្មី RoboThink (រ៉ូបូស៊ីង) ត្រូវបានសាលាអន្តរជាតិ អេសអាយអេស នាំចូលពីសហរដ្ឋអាមេរិក ដើម្បីដាក់បញ្ចូលកម្មវិធីសិក្សាអប់រំបែបស្ទែមនេះ ដល់សិស្សានុសិស្សតូចចាប់ពីថ្នាក់ទី៤ដល់ថ្នាក់ទី៦ ដោយផ្តោតលើការសាងសង់គ្រឿងចក្រ បច្ចេកវិទ្យា វិស្វកម្ម សរសេរកូដ និងសរសេរកម្មវិធី ដើម្បីបញ្ជាគ្រឿងចក្រនោះជាដើម។

កម្មវិធីសិក្សាថ្មីនេះ ក៏ជាឱកាសជួយជំរុញឲ្យសិស្សានុសិស្ស ទទួលបានសក្តានុពលពេញលេញ ជាមួយវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដែលត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំយុវជននិងកីឡា។

អត្ថប្រយោជន៍នៃការសិក្សាកម្មវិធីនេះ មិនត្រឹមតែចំណេះដឹងទូទៅលើផ្នែកគ្រឿងយន្តនិងការសរសេរកូដប៉ុណ្ណោះទេ តែកុមារដែលចូលរួមសិក្សាកម្មវិធីនេះនឹងទទួលបានរួមមានជំនាញគិតពិចារណា ការដោះស្រាយបញ្ហា ចេះភាសាឌីជីថល មានការច្នៃប្រឌិតខ្ពស់។កម្មវិធីនេះលើកទឹកចិត្តសិស្សឲ្យក្លាយជាវិស្វករនាពេលអនាគតដែលប្រទេសកម្ពុជាដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សនិងកំពុងត្រូវការយ៉ាងខ្លាំងលើមុខជំនាញនេះ។

សូមជម្រាបថា កម្មវិធីសិក្សាថ្មី (រ៉ូបូស៊ីង) RoboThink គឺជាអនាគតសំរាប់មនុស្សជំនាន់ក្រោយ ដែលកម្មវិធីនេះ នឹងជួយអោយកុមារធំឡើង ក្លាយជាវិស្វករឌីជីថលនាពេលអនាគត់៕ដោយ៖ អៀវ ឈៀងនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation