ឯកឧត្តមហោ ណាំហុង៖មន្ទីរពេទ្យ "នគរទេព" លើកកម្ពស់សុខមាលភាពស្ត្រីក្នុងសង្គមខ្មែរ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីហោណាំហុង និងលោកជំទាវ តំណាងសម្តេចអគ្គមហាសេនាបតី តេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនព្រះរាជាណា ចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែននាព្រឹកថ្ងៃទី២០ ខែ មីនា បានអញ្ជើញ សម្ពោធមន្ទីរពេទ្យស្ត្រី"នគរទេព" ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រៃសខណ្ឌដង្កោរាជធានីភ្នំពេញ។


លោកជំទាវអ៊ឹងកន្ថាផាវី រដ្ឋមន្ត្រីកហរដួងកិច្ចការនារីមានប្រសាសន៏លើកឡើងថា មន្ទីរពេទ្យស្ត្រីនគរទេព កើតចេញពីមូលនិធិ នគរទេព បង្កើតឡើងដើម្បីថែទាំសុខភាពស្ត្រីទូទាំងប្រទេសស្ត្រីក្រីក្រ និងមានលទ្ធភាពអាចព្យាបាលជម្ងឺមហារីកស្ត្រី ដូចជា មហារីកស្បូន -សុដន់ ជាដើមដោយបច្ចេកវិទ្យានិងប្រើប្រាស់វិទ្យុសកម្មនិងផ្តល់សេវាពិគ្រោះយោបល់ទាក់ទងរោគស្ត្រី។ល។


មន្ទីរពេទ្យ"នគរទេព"បានចូលរួមចំណែកទំនើបក្នុងវិស័យសុខាភិ បាលនិងចូលរួមគាំទ្រនូវគោលនយោបាយរបស់រាជរដ្ឋាភិ បាលក្នុងការលើក កម្ពស់សុខភាពនិសុខមាលភាពរបស់ស្ត្រី ដោយមន្ទីរពេទ្យ "នគរទេព" ជាមន្ទីរពេទ្យមនុស្សធម៌ សម្រាប់ស្ត្រី ដែលមានការខ្វះខាត។មន្ទីរពេទ្យមានកិច្ចសហការមួយមន្ទីរនៅប្រទេសមួយចំនួន និងសហការជាមួយក្រសួងសុខាភិបាល លើការផ្តល់សេវាសុខភាពកាន់តែប្រសើរចំពោះស្ត្រី។
នាឱកាសនោះដែរឯកឧត្តម ឧប នាយករដ្ឋមន្ត្រីហោ ណាំហុង សមិទ្ធិផលដ៏ថ្លៃថ្លា នេះ ប្រជាជនកម្ពុជា ជាពិសេសនារីខ្មែរគ្រប់រូប សូមសម្តែងនូវកតញ្ញូ ដឹងគុណដ៏ ជ្រាលជ្រៅបំផុតថ្វាតសម្តេចព្រះមហា ក្សត្រីព្រះវររាជមាតាជាតិ ខ្មែរ ចំពោះហឫទ័យសប្បុរស ធម៌ ព្រះប្រទានព្រះរាជអំណោយដ៏ថ្លៃថ្លានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំពោះការឧបត្ថម្ភថវិកា ផ្ទាល់ខ្លួនដល់មូលនិធិនគរទេពនេះ ដែលជាគំរូដ៏ ពិសិដ្ឋ លើកកម្ពស់ស្ត្រីក្នុងសង្គមខ្មែរ។


ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីហោណាំហុង មានប្រសាសន៏បន្តទៀតថា,ដោយមានការដឹកនាំប្រកបដោយចក្ខុវិស័យនិងទេព កោសល្យរបស់សម្តេចអគ្គមហា សេនាបតីតេជោហ៊ុន សែន រាជ រដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ ជាចម្បងលើវិស័យ សុខាភិបាល ដើម្បីបង្កើនសុខុ មាលភាពរបស់ប្រជាជនគ្រប់រូប ជា ពិសេស ចំពោះស្ត្រី ដែលមានការលំបាកក្នុងជីវភាព ដើម្បីកាត់បន្ថយភាពក្រីក្រ ក្នុងសង្គម។
ក្នុងន័យនេះរាជរដ្ឋាភិបាលបានចាប់ផ្តើមអនុវត្ត"ក្របខណ្ឌគោល នយោបាយជាតិ គាំពារសង្គម" ដើម្បីធានាថា ប្រជាជនកម្ពុជា គ្រប់រូប ជាពិសេសស្ត្រី និងក្មេងស្រីទទួលបានផលប្រយោជន៏ ពីការអភិវឌ្ឍន៏សេដ្ឋកិច្ចនិងសង្គមគ្រប់វិស័យ។


ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីហោណាំហុងបានបញ្ជាក់ទៀតថា, សម្តេចតេជោនាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពិតជាបានផ្តោតការយកចិត្តទុកដាក់ ជាពិសេសចំពោះការលើកតម្លៃស្ត្រី នៅក្នុងសង្គមកម្ពុជា ព្រម ទាំង ផ្តល់ការការពារ ដល់ស្ត្រីគ្រប់រូប ដោយថ្មីៗនេះសម្តេចតេជោ បាន បង្កើត"ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន" ស្ថិតនៅក្រោមការគ្រប់គ្រង និងថវិកាផ្ទាល់របស់សម្តេចដើម្បីជួយដល់ស្ត្រីក្រីក្រនៅទូទាំងប្រទេសដែលងាយរង គ្រោះ និងទន់ខ្សោយដោយមិនគិតថ្លៃ ដែលមានបញ្ហាចំពោះមុខតុលាការ៕

អត្ថបទ៖ វង សុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation