ឯកឧត្តម ហង់ជួន ណារ៉ុន សូត្រកំណាព្យដែលខ្លួននិពន្ធស្តីពីគុណគ្រូ នៅចំពោះមុខគ្រូបង្រៀននិងអ្នកចូលរួមជិតមួយពាន់នាក់
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ "​គ្រូ​​បង្រៀន​ជា​វិស្វករ​ព្រលឹង" ជា​ចំណង​ជើង​​កំណាព្យ និង​ជា​ស្នាដៃ​និពន្ធ​ផ្ទាល់​របស់​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​មាន​ខ្លឹម​សារ​​បាន​បង្ហាញ​ពី​គុណវុឌ្ឍិ​​ ​កិច្ច​ខិត​ខំ​ប្រឹងប្រែង​របស់​លោក​គ្រូ អ្នក​គ្រូ សាស្ត្រាចារ្យ ទូទាំង​ប្រទេស។ 

ឯកឧត្ដមបានសូត្រកំណាព្យនេះជូនលោកគ្រូ អ្នក​គ្រូ ​​ក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ​ទិវា​គ្រូ​បង្រៀន ០៥ តុលា ២០១៩ ​ក្រោម​ប្រធាន​បទ "​គុណភាព​គ្រូ​ ជា​មូលដ្ឋាន​គ្រឹះ នៃ​យុគ​សម័យ​ឌីជីថល" នៅ​វិទ្យាល័យ​កង​តា​ណឹង ស្រុក​កង​មាស ខេត្ត​កំពង់​ចាម។ 

ក្នុង​ឱកាស​នោះ ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ក្នុង​នាម​ជា​រដ្ឋមន្ត្រី​​ម្នាក់ ត្រូវ​គិត​ដល់​យុទ្ធសាស្ត្រ​នៃ​ការ​គ្រប់គ្រង ពង្រឹង​វិស័យ​អប់រំ ផ្ដល់​ការ​លើក​ទឹក​ចិត្ត គាំទ្រ​លោក​គ្រូ អ្នក​គ្រូ រៀប​ចំ​ជា​ចក្ខុ​វិស័យ យុទ្ធសាស្ត្រ ​ដាក់​ផែន​ការ​អនុវត្ត និង​ស្វែង​រក​ថវិកា​ដើម្បី​កំណែ​​ទម្រង់​ស៊ី​ជម្រៅ​វិស័យ​អប់រំ។  បច្ចុប្បន្ន វិស័យ​អប់រំ ទទួល​បាន​ជោគជ័យ​ ក៏​ដោយសារ​ការ​ខិត​ខំ​ប្រឹងប្រែង​របស់​លោក​គ្រូ អ្នក​គ្រូ ដែល​​នេះ​ជា​ជោគជ័យ​រួម​មួយ។   

ក្នុង​ឱកាស​​នៃ​ការ​ប្រារព្ធ​ទិវា​គ្រូ​បង្រៀន​នេះ ឯកឧត្ដម​រដ្ឋមន្ត្រី​ ក៏​បាន​ជូន​ប័ណ្ណ​សរសើរ ​ដល់​លោក​គ្រូ អ្នក​គ្រូ ចូល​និវត្តន៍ ដែល​ធ្លាប់​មាន​ស្នា​ដៃ​ ខិត​ខំ​ប្រឹងប្រែង​ក្នុង​ការ​ផ្ទេរ​ចំណេះ​ដឹង​ជូន​ដល់​សិស្សានុសិស្ស​ផង​ដែរ។ ​ សូម​ជម្រាប​ថា កម្មវិធី​នេះ​មាន​ការ​ចូលរួម​ពី​សំណាក់ លោក​ជំទាវ ឯកឧត្ដម ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ យុវជន លោក​គ្រូ អ្នក​គ្រូ សិស្សានុសិស្ស​សរុប​ប្រមាណ៨២៥​នាក់៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation