ក្រសួងការងារបញ្ជាក់ថា ក្រោយអនុវត្តន៍ច្បាប់សហជីព វិវាទការងារនៅកម្ពុជាថយចុះ
| ព័ត៌មានជាតិ
SHARE

រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ម៉ម វណ្ណៈ បញ្ជាក់ថា ការធ្លាក់ចុះនៃវិវាទ ដោយសារកម្មករ និងថៅកែ នៅតាមរោងចក្រ សហគ្រាស ក៏ដូចជាភាគីពាក់ព័ន្ធមានការយល់ច្បាស់ពីច្បាប់ និងលក្ខណៈការងារ បូករួមជាមួយអត្ថប្រយោជន៍ផ្សេងៗ។

ការអនុវត្តច្បាប់ស្តីពីសហជីព បានជួយការពារសិទ្ធិ និងផលប្រយោជន៍ ស្របច្បាប់របស់កម្មករ និយោជិត ដែលកត្តានេះ នាំឱ្យវិវាទក្នុងការងារ មានការថយចុះយ៉ាងគំហុក។ វិវាទការងារជាបុគ្គលដោះស្រាយនៅត្រឹម នាយកដ្ឋានវិវាទការងារក្នុងឆ្នាំ២០១៧ មានចំនួន៤៧៦ករណី។ ក្នុងនោះ ដោះស្រាយសះជាចំនួន២២៨ ករណី មិនសះជាចំនួន១៩១ករណី និងមោឃៈចំនួន៥៧ករណី។ ក្រៅពីនេះ ក្រសួងបានដោះស្រាយវិវាទ ការងាររួមចំនួន១២៧ករណី ដោយសះជាចំនួន៥៦ករណី មិនសះជាចំនួន ៧០ករណី និង មោឃៈចំនួន១ករណី។

យោងតាមរបាយការណ៍ ពីក្រុមប្រឹក្សាអាជ្ញាកណ្តាល ឲ្យដឹងថា គិតត្រឹមឆ្នាំ២០១៦ ទទួល សំណុំរឿងវិវាទជាង២៦៥០ករណី ដែលពាក់ព័ន្ធដោយផ្ទាល់ជាមួយកម្មករ និយោជិតជាង១លាននាក់ ហើយត្រូវបានដោះស្រាយដោយជោគជ័យជាង៧៥% តាមរយៈការផ្សះផ្សារ និងមជ្ឈត្តកម្មដែល ចំណាយពេលជាមធ្យមត្រឹមតែ១៧ថ្ងៃប៉ុណ្ណោះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation