អគ្គមេបញ្ជាការកងទ័ពកូរ៉េ ស្វាគមន៍ចំពោះមេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវការ នៅកូរ៉េ
| ព័ត៌មានជាតិ
SHARE

កាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៩ម្សិលមិញនេះ នៅទីបញ្ជាការអគ្គបញ្ជាការ កងទ័ពកូរ៉េ នាយឧត្តមសេនីយ៍ ប៉ាក ហានគី (Park Han Ki) អគ្គមេបញ្ជាការ កងទ័ពកូរ៉េ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។  

ក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ បានសម្តែងក្តីសប្បាយរីករាយដែលឃើញការអភិវឌ្ឍរីកចំរើនឥតឈប់ឈររបស់ប្រទេសកម្ពុជា និងការពង្រឹងទំនាក់ទំនងរវាងប្រទេសជាតិទាំងពីរ ជាពិសេសការផ្លាស់ប្តូរទស្សនកិច្ច របស់ប្រមុខរដ្ឋ និងរដ្ឋាភិបាល។  

នាយឧត្តមសេនីយ៍ បានបន្តថាក្រោមការផ្តួចផ្តើមគំនិតថ្មីរបស់មេបញ្ជាការកងទ័ពជើងគោកកម្ពុជានោះទំនាក់ទំនងកងទ័ពនៃប្រទេសទាំងពីរកាន់តែជិតស្និតគ្នា ហើយកងទ័ពកូរ៉េ នឹងបន្តពង្រឹងកិច្ចសហការជាមួយកងទ័ពកម្ពុជាទៅថ្ងៃអនាគត។ 

មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានរំលឹកពីទំនាក់ទំនងការទូតកម្ពុជា និងកូរ៉េ ជាពិសេសចាប់ពីឆ្នាំ ១៩៩៧ មក ប្រទេស និងប្រជាជនទាំងពីរជាតិសាសន៍ បានយោគយល់ និងជួយគ្នា ស្ទើរគ្រប់វិស័យ នៅប្រទេសកម្ពុជា មានប្រជាជនកូរ៉េរស់នៅ ឯនៅប្រទេសកូរ៉េ ក៏មានប្រជាពលរដ្ឋខ្មែររស់នៅ។  ក្នុងវិស័យការពារជាតិ ប្រទេសកូរ៉េ ក៏បានរួមចំណែកក្នុងការអភិវឌ្ឍ តាមរយៈការបណ្តុះបណ្តាល ហ្វឹកហ្វឺន និងជំនួយមធ្យោបាយ សំភារ:បចេ្ចកទេសមួយចំនួនកន្លងទៅ។  ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ជឿជាក់ថា ប្រទេសទាំងពីរ នឹងបន្តសហការបន្ថែមទៀតនៅពេលអនាគត៕អត្ថបទ៖មួង សុវណ្ណារិទ្ធ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation