អាជ្ញាធររាជធានីជម្រុញអោយភាគីពាក់ព័ន្ធធ្វើផ្លូវ៦០ម៉ែត្ររួចរាល់ចុងឆ្នាំ២០១៩នេះ ដាក់អោយពលរដ្ឋធ្វើដំណើរ
| ព័ត៌មានជាតិ
SHARE

  អភិបាលរាជធានីភ្នំពេញ ជម្រុញអោយភាគីពាក់ព័ន្ធធ្វើការ បើកការដ្ឋានអ៊ុតផ្លូវកៅស៊ូមហាវិថី សម្ដេចតេជោ ហ៊ុន សែន ហៅផ្លូវ៦០ម៉ែត្រអោយបានរួចរាល់ជាស្ថាពរនិងដាក់អោយប្រជាពលរដ្ឋបានធ្វើដំណើរនៅចុងឆ្នាំ២០១៩នេះ។

  ការជម្រុញនេះធ្វើឡើងក្នុងដំណើរដែលឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញដឹកនាំក្រុមការងារពាក់ព័ន្ធចុះពិនិត្យស្ថានភាពផ្លូវ៦០ម៉ែត្រល្ងាចថ្ងៃទី១៧ តុលានេះ។ ឯកឧត្តម អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍បន្ថែមអោយដឹងថាការបើកការដ្ឋានស្ថាបនាផ្លូវមហាវិថី សម្ដេចតេជោ ហ៊ុន សែន ហៅផ្លូវ៦០ម៉ែត្រតគឺត្រូវភ្ជាប់ជាមួយនឹងផ្លូវ២៧១ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដែលគ្រោងបញ្ចប់នៅចុងឆ្នាំ២០១៩នេះ ដើម្បីសម្រួលឲ្យការធ្វើចរាចររបស់បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរបានស្រួល ខណៈដែលផ្លូវខាងលើនេះ មានលក្ខណៈតូចចង្អៀត ដោយសារតែមានផលប៉ះពាល់ជាមួយលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួននៅទីនោះ។ តែមកដល់ពេលនេះផលប៉ះពាល់ទាំងនោះត្រូវបានដោះស្រាយហើយ ដោយអនុវត្តតាមរូបមន្តឈ្នះឈ្នះរបស់សម្តេចតេជោ។

  តំណាងក្រុមហ៊ុន អាយ អេន ជី ហូលឌីង (ING Holding Co., Ltd) លោកកែវ សូថា នៅក្នុងខណៈដែលចុះពិនិត្យ នោះបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ការដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋនេះ គឺខាងក្រុមហ៊ុនអនុវត្តទៅតាមយុទ្ធសាស្រ្តឈ្នះ ឈ្នះរបស់សម្ដេចតេជោហ៊ុនសែនគឺប្រជាពលរដ្ឋបានទទួលយកនូវសំណងរបស់ក្រុមហ៊ុនដោយសប្បាយរីករាយក្នុងចិត្ត ដោយសារតែក្រុមហ៊ុនសាងសង់លំនៅដ្ឋានជូនពួកគាត់ អភិវឌ្ឍន៍នៅនឹងកន្លែង។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងបឹងដែលរងផលប៉ះពាល់ដែរនោះក៏ទទួលបានលំនៅដ្ឋានធ្វើអំពីថ្មដោយអភិវឌ្ឍន៍នៅនឹងកន្លែងផងដែរដោយពួកគាត់ទទួលបានផ្ទះល្វែងនៅក្នុងបុរីនៅក្បែរនឹងទីតាំងដែលទទួលរងផលប៉ះពាល់នោះផងដែរ ។

  គួរបញ្ជាក់ថា មហាវិថីថ្មីមួយនេះ មិនត្រឹមតែជួយសម្រួលដល់ការរស់នៅប្រកបអាជីវកម្ម និងការធ្វើដំណើរដឹកជញ្ជូនទំនិញ កសិផល និងសេវាកម្មផ្សេងៗ ក្នុងភូមិសាស្រ្តសង្កាត់ចាក់អង្រែលើ ប៉ុណ្ណោះទេ ប៉ុន្តែជាយុទ្ធសាស្រ្ត នៃការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ និងជាការដោះស្រាយបញ្ហាប្រឈមចំពោះមុខ គឺការកកស្ទះចរាចរ ក្នុងរាជធានីភ្នំពេញ និងជាបច្ច័យដ៏ល្អ ក្នុងការកាត់បន្ថយការចំណាយ និងជំរុញឲ្យសេដ្ឋកិច្ចទីផ្សារ ប្រព្រឹត្តិប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល៕

អត្ថបទ ៖ ម៉ៅ នរិទ្ធិយ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation