យុទ្ឋនាការឃោសនាបោះឆ្នោត នឹងប្រព្រឹត្តិទៅរយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់២៧កក្កដា ឆ្នាំ២០១៨
| ព័ត៌មានជាតិ
SHARE

យោងតាមប្រតិទិន ចេញផ្សាយដោយគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតគជប ឲ្យដឹងថា យុទ្ឋនាការឃោសនារកសំលេងឆ្នោត សំរាប់គណបក្សនយោបាយនានា ដែលចូលរួមក្នុងយុទ្ឋនាការបោះឆ្នោតសកល នាថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ ខាងមុខនេះ នឹងប្រព្រឹត្តិទៅ រយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់២៧កក្កដា ឆ្នាំ២០១៨។

រីឯថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៨ មុនមួយថ្ងៃ នៃការបោះឆ្នោត គឺជាថ្ងៃស ដែលគ្រប់គណបក្សនយោបាយទាំងអស់ ត្រូវនៅស្ងប់ស្ងៀម។

ចំពោះ គណបក្សប្រជាជនកម្ពុជា សម្តេចតេជោហ៊ុនសែន ប្រធានគណបក្ស មានប្រសាសន៍កាលពីពេលថ្មីៗនេះថា ខ្លួនសម្តេចផ្ទាល់គ្រាន់ តែចូលរួមបើកយុទ្ឋនាការឃោសនា នៅថ្ងៃដំបូង និងបិទយុទ្ឋនាការឃោសនា នៅថ្ងៃចុងក្រោយតែប៉ុណ្ណោះ។ សម្តេចតេជោ នឹងមិនចូលរួមក្នុងយុទ្ឋនាការឃោសនារកបោះឆ្នោត ដូចដែលសម្តេចធ្លាប់ធ្វើច្រើនអាណត្តិមកហើយនោះទេ ដោយរាប់ទាំងការមិនចុះ ទៅសម្ពោធសមទ្ឋិផល ឬកិច្ចការផ្សេងៗដែលគជបហាមប្រាម សំរាប់គណបក្សនយោបាយនានា។

បើតាមប្រពភព ពីគណបក្សប្រជាជនកម្ពុជា ឲ្យដឹងថា ពិធីបើកយុទ្ឋនការឃោសនារកសំលេងឆ្នោត និងប្រព្រឹត្តិក្រោយការអញ្ជើញជាអធិបតីភាព និងដឹកនាំដោយប្រធានគណបក្សសម្តេចតេជោសែន នៅឯរមណីដ្ឋានកោះពេជ្រ រាជធានីភ្នំពេញ។ សូមបញ្ជាក់ថា ថ្ងៃដែលសម្តេចតេជោ អញ្ជើញទៅបើកយុទ្ឋនាការឃោសនាបោះឆ្នោតនៅថ្ងៃទី៧កក្កដា និងបិទយុទ្ឋនាការនៅថ្ងៃ២៧កក្កដាឆ្នាំ២០១៨។

យោងតាមការឲ្យដឹងពីគជប ការប្រកាសលទ្ឋផលផ្លូវការណ៍ នៃការបែងចែកអសនៈ និងការកំណត់បេក្ខជនជាប់ឆ្នោត ក្នុងករណីគ្មានឬមានបណ្តឹងនិងករណីគ្មាន ការបោះឆ្នោតសារជាថ្មី និងត្រូវប្រព្រឹត្តិទៅនៅចន្លោះថ្ងៃទី២៧ សីហា ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។

សូមជំរាបថា គណបក្សនយោបាយចំនួន២០ ដែលចុះបញ្ជីនៅគជប នឹងចូលរួមធ្វើយុទ្ឋការឃោសនារកសំលេងឆ្នោត នាពេលខាងមុខនេះ ដូចជា៖ ១. គណបក្សខ្មែររួបរួមជាតិ ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
២. គណបក្សមាតុភូមិយើង ដាក់បេក្ខជនឈរឈ្មោះនៅ ៦មណ្ឌល។
៣.គណបក្សពន្លឺថ្មី ដាក់បេក្ខជនឈរឈ្មោះនៅ ១៣មណ្ឌល។
៤. គណបក្សសញ្ជាតិកម្ពុជា ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
៥. គណបក្សខ្មែរក្រោក ដាក់បេក្ខជនឈរឈ្មោះនៅ ៦មណ្ឌល។
៦. គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
៧. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
៨. គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ដាក់បេក្ខជនឈរឈ្មោះនៅ ១៦មណ្ឌល។
៩.គណបក្សរស្មីខេមរា ដាក់បេក្ខជនឱ្យឈរឈ្មោះនៅ ៧មណ្ឌល។
១០. គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
១១. គណបក្សខ្មែរសាធារណរដ្ឋ ដាក់បេក្ខជនឱ្យឈរឈ្មោះនៅ ១០មណ្ឌល។
១២. គណបក្សខ្មែរឈប់ក្រ ដាក់បេក្ខជនឈរនៅ ២៥មណ្ឌល។
១៣. គណបក្សហ្វ៊ុនស៊ិនប៉ិច ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
១៤. គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដាក់បេក្ខជនឈរឈ្មោះនៅ ១២មណ្ឌល។
១៥. គណបក្សយុវជនកម្ពុជា ដាក់បេក្ខជនឈរឈ្មោះនៅ ១៧មណ្ឌល។
១៦. គណបក្សធម្មាធិបតេយ្យ ដាក់បេក្ខជនឈរឈ្មោះនៅ ១០មណ្ឌល។
១៧. គណបក្សឆន្ទៈខ្មែរ ដាក់បេក្ខជនឱ្យឈរឈ្មោះនៅ ២៥មណ្ឌល។
១៨. គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ដាក់បេក្ខជនឱ្យឈរឈ្មោះនៅ ១១មណ្ឌល។
១៩. គណបក្សខ្មែរតែមួយ ដាក់បេក្ខជនឈរឈ្មោះនៅ ១៦មណ្ឌល។
២០. គណបក្សប្រជាជនកម្ពុជា ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation