សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ មួយចំនួន ជូនដល់គ្រួសាសព និងគ្រួសាររងគ្រោះដោយអគ្គីភ័យឆាបឆេះផ្ទះចំនួន៤គ្រួសារនៅស្រុកពេជ្រាដា
| ព័ត៌មានជាតិ
SHARE

មណ្ឌលគិរី៖ ដើម្បីជួយសម្រាលនូវទុកលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គីភ័យឆាបឆេះផ្ទះសម្បែងនោះ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ លោក សុក សេរ៉ា លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានដឹកនាំក្រុមការងារចូលរួមរំលែកទុក្ខ និងចុះសួរសុខទុក្ខដល់គ្រួសារសព និងគ្រួសារងគ្រោះដោយសារភ្លើងឆេះផ្ទះចំនួន៤គ្រួសារ ស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ក្នុងការចូលរួមរំលែកទុក្ខនោះដែរ លោក សុក សេរ៉ា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជា ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពជាខេត្ត ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ គិតគូរពីសុខុមាលភាពជូនប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ លោក បន្ថែមថា ជាក់ស្តែង គ្រួសារងគ្រោះដោយសារភ្លើងឆេះផ្ទះចំនួន៤គ្រួសារនាពេលនេះ ក្នុងនោះគ្រួសារសពទទួលបានអង្ករ៣០គីឡូក្រាម មុង ភួយ សារុង ក្រមា កន្ទេល តង់ ត្រីខ មី និងថវិកា ( សាខាកាកបាទក្រហមកម្ពុជាខេត្តចំនួន២លានរៀល ថវិកាឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាខេត្ត ៥០០ដុល្លា ថវិកាអនុសាខាកាកបាទក្រហមស្រុកចំនួន១១ម៉ឺនរៀល ដោយឡែក ក្រុមគ្រួសាររងគ្រោះ៣គ្រួសារផ្សេងទៀត ក្នុងមួយគ្រួសារ ទទួលបានឃីតមួយ និងថវិកា២៥ម៉ឺនរៀល និងថវិកាអនុសាខាស្រុក១១ម៉ឺនរៀល សម្រាប់មួយគ្រួសារផងដែរ។ លោក សុក សេរ៉ា បានបញ្ជាក់ថា អំណោយមនុស្សធម៌ និងថវិកាដែលផ្តល់ជូនគ្រួសាររងគ្រោះ គឺសម្រាប់ដោះស្រាយនូវការខ្វះខាតបានមួយរយៈខ្លីប៉ុណ្ណោះ។ លោក ក៏បានណែនាំ និងលើកទឹកចិត្តដល់គ្រួសាររងគ្រោះ ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាស្តារជីវភាពរស់នៅឱ្យបានល្អប្រសើរឡើង។


សូមបញ្ជាក់ថា ករណីគ្រោះអគ្គីភ័យឆាបឆេះផ្ទះ បណ្តាលមកពីម្ចាស់រថយន្តស៊ីទែនដឹកសាំងបានបូមសាំងខ្វះកាប្រុងប្រយ័ត្ន ហើយក៍បានខ្ចាយចូលក្នុងផ្ទះបាយជិតចង្ក្រានហ្គាស ធ្វើអោយឆាបឆេះបង្កជាអគ្គីភ័យ និងរាលដាលឆេះផ្ទះអស់៤ខ្នង ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩ នៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បណ្តាលឱ្យយុវតីពីរនាក់ បានស្លាប់បាត់បង់ជីវិត និងពីរនាក់ផ្សេងទៀតរងរបួសស្រាល ត្រូវបានបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។ បន្ទាប់ពីបានទទួលបានព័ត៌មាននេះភ្លាមឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី និងលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានចុះបញ្ជាផ្ទាល់ដោយបញ្ជូននៅរថយន្តអគ្គីភ័យចំនួន០៣គ្រឿងរបស់ស្នងការដ្ឋាននគរបាលខេត្ត និងរថយន្តចំនួន០១គ្រឿងទៀត របស់អធិការដ្ឋាននគរបាលស្រុកពេជ្រាដាទៅពន្លត់នៅកន្លែងកើតហេតុរហូតដល់ម៉ោងវេលាម៉ោង ០១រំលងអាធ្រាត ទើបគ្រប់គ្រងស្ថានភាពអគ្គីភ័យខាងលើនេះបានទាំងស្រុង៕

អត្ថបទ នាង ចាន់ថា +ប៊ុត សុភ័ក្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation