រដ្ឋមន្រ្តីក្រសួងការងារ ជំរុញភាគីពាក់ព័ន្ធលុបបំបាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
| ព័ត៌មានជាតិ
SHARE

រដ្ឋមន្រ្តីក្រសួងការងារ ជំរុញភាគីពាក់ព័ន្ធលុបបំបាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ ជាកត្តារាំងស្ទះដល់ផលិតភាពការងារ និងសុខុមាលរបស់ភាពកម្មករ។

ថ្លែងក្នុងសិក្ខាសាលាថ្នាក់តំបន់ស្ដីពី ការងាររបស់ស្ត្រីនៅកន្លែងធ្វើការ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិតអ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមាន ប្រសាសន៍ថា អំពើហិង្សា និងការបៀត បៀននៅកន្លែងការងារ គឺជាកត្តារាំងស្ទះដល់ផលិតភាពការងារ និងសុខុមាលភាពរបស់កម្មករនិយោជិត។

ឯកឧត្តមបានបន្តថា ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបង្ការ និងលុប បំបាត់បញ្ហានេះចេញពីពិភពការងារ ក៏ដូចជាចេញពីសង្គមជាតិទាំងមូល។

រាជរដ្ឋាភិបាលបានដាក់ចេញគោល នយោបាយជាច្រើន និងអនុវត្តទាំងបទដ្ឋានជាតិ-អន្តរជាតិ ព្រមទាំងសហការជាមួយដៃគូអភិវឌ្ឍន៍នានា ជាពិសេសជាមួយអង្គការនានា ដែលប៉ុន្មានឆ្នាំចុងក្រោយនេះបានចូលរួមយ៉ាងសកម្មជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតជាស្រ្តី និងបានសហការដាក់ចេញជាគោលការណ៍បង្ការ និងទប់ស្កាត់អំពើហិង្សា និងការបៀតបៀនគ្រប់ប្រភេទនៅក្នុងកន្លែងធ្វើការ។

ឯកឧត្តមបានគាំទ្រនូវការលើកឡើងរបស់តំណាងអង្គការឃែរ និងគម្រោងការងារល្អប្រសើរ ដែលបានបញ្ជាក់ថា បញ្ហាអំពើហិង្សា និងការបៀតបៀននៅកន្លែងការ ងារកើតឡើងពីមូលហេតុច្រើនយ៉ាង ដែលចាំបាច់ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងបណ្តាញនៃការផ្គត់ផ្គង់ជាសកល (Global Supply Chain) ដែលរួមមានកម្មករនិយោជិត និយោជក ម្ចាស់រោងចក្រ អ្នកបញ្ជាទិញ សហជីព រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍។

ឯកឧត្តម អ៉ិត សំហេង បានបង្ហាញការសង្ឃឹមថា អង្គសិក្ខាសាលាទាំងមូលនឹងចូលរួមកិច្ចពិភាក្សាយ៉ាងផុលផុស ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅទៅលើបញ្ហាចំពោះមុខ និងសហការគ្នាប្រកបដោយសុឆន្ទៈ ក្នុងការសម្រេចឱ្យបានគោលដៅរួម ក្នុងការការពារកម្មករនិយោជិត ជាពិសេសស្ត្រី ពីអំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ។

ឯកឧត្តម បានផ្តល់ជូនជាអនុសាសន៍មួយចំនួន ដូចជាអំពើហិង្សា និងការបៀតបៀនគ្រប់ប្រភេទនៅកន្លែងការងារ គឺជាជំងឺដែលចាំបាច់ត្រូវតែព្យាបាល។ គ្រប់ភាគីត្រូវតែចូលរួមដើម្បីទប់ស្កាត់ និងលុបបំបាត់អំពើហិង្សា និងការបៀតបៀនគ្រប់ប្រភេទនៅកន្លែងការងារ។ សហជីព អង្គការសង្គមស៊ីវិល គឺជាដៃគូដែលមិនអាចខ្វះបាន ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕អត្ថបទ ៖ អៀវ ឈៀងនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation