មេបក្សប្រឆាំងក្នុងប្រទេសវ៉េណេស៊ុយអេឡានិយាយថាការបោះឆ្នោតថ្មីមានការគាំទ្រជាអន្តរជាតិ
| ព័ត៌មានអន្តរជាតិ
SHARE

មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡាលោកជូនហ្គីដូ (Juan Guaido) បាននិយាយកាលពីថ្ងៃចន្ទថាការគាំទ្រសម្រាប់ការបោះឆ្នោតថ្មីនៅវ៉េណេស៊ុយអេឡាពីសហគមន៍អន្តរជាតិគឺជាភស្តុតាងដ៏ល្អមួយ។
លោកក៏បានហៅកិច្ចប្រជុំរវាងមន្រ្តីអាមេរិកនិងរុស្ស៊ីនៅសប្តាហ៍នេះដើម្បីដោះស្រាយវិបត្តិនៅវ៉េណេស៊ុយអេឡា«ពិតជាមានសារៈសំខាន់»សម្រាប់ស្ថិរភាពនៃការផ្លាស់ប្តូររដ្ឋាភិបាលនៅក្នុងប្រទេសអាមេរិចខាងត្បូងមួយនេះ។

ក្រសួងការបរទេសអាមេរិកនិយាយថាលោក Elliott Abrams បេសកជនពិសេសសហរដ្ឋអាមេរិកសម្រាប់ប្រទេសវេណេហ្ស៊ូអេឡានឹងធ្វើកិច្ចចរចាជាមួយលោកអនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Sergei Ryabkov និងមន្ត្រីរុស្ស៊ីដទៃទៀតនៅថ្ងៃចន្ទនិងអង្គារ។កិច្ចពិភាក្សានឹងប្រព្រឹត្តទៅនៅទីក្រុងរ៉ូម។

ប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិកស្ថិតនៅលើជំហរផ្ទុយគ្នាក្នុងវិបត្តិនយោបាយនៅក្នុងប្រទេសអាមេរិកឡាទីនវេណេស៊ុយអេឡា។
ក្រុងម៉ូស្គូគាំទ្រមេដឹកនាំប្រទេសវេណេស៊ុយអេឡា Nicolas Maduro ខណៈពេលដែលក្រុងវ៉ាស៊ីនតោនបានទទួលស្គាល់មេដឹកនាំគណបក្សប្រឆាំងជូនហ្គីដូជាប្រធានាធិបតីបណ្តោះអាសន្នរបស់ប្រទេសនេះ។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation